ការបំបៅកូនដោយទឹកដោះម្តាយ អាចកាត់បន្ថយបញ្ហាធាត់របស់កូន
តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថាការបំបៅកូនដោយទឹកដោះម្តាយអាចការពារទារកដែលមានទម្ងន់លើសពីប្រក្រតី និង បញ្ហាឈានទៅធាត់លើសទម្ងន់នៅពេលធំបាន ។
ការសិក្សាលើកនេះត្រូវបានដឹកនាំដោយលោក Hae Soon Kim មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Ewha Womans នៅទីក្រុងសេអ៊ូល ។ លោកបាននិយាយថា ការសម្រាលកូនដែលមានទម្ងន់ច្រើនខុសពីធម្មតា គឺមានការជាប់ទាក់ទងនឹងបញ្ហាធាត់លើសទម្ងន់របស់កុមារនៅពេលធំដឹងក្តី ដូច្នេះស្ត្រីគួរពិចារណា និង រក្សាទម្ងន់ខ្លួន និង បំបៅទារកដោយទឹកដោះម្តាយឱ្យបានច្រើន ព្រោះការបំបៅទឹកដោះពីម្តាយអាចជួយការពារទារកពីការធាត់លើសទម្ងន់បាន ។
តាមការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៨ រហតូដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៦ លើកុមារចំនួន ៣៨ ០៣៩ នាក់ ចាប់ពីកើតរហូតដល់អាយុ ៦ ឆ្នាំ ៕ សុផល ប្រភព៖ (zeenews.india.com)