សំណួរមួយដែលគួរតែសួរ ដើម្បីពង្រឹងសុខភាពម្តាយ និង ទារក
តើអ្នកធ្លាប់មានសកម្មភាពផ្លូវភេទសកម្មពេញមួយឆ្នាំ ឬច្រើនជាងនេះដោយមិនប្រើការពន្យាកំណើត និង មានផ្ទៃពោះដែរទេ ? នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការសួរសំណួរបែបនេះដោយពេទ្យជំនាញអាចជួយឱ្យគ្រូពេទ្យយល់បានច្បាស់ពីសុខភាពរបស់ស្ត្រី និង ទារក ។
ការសិក្សានេះធ្វើឡើងដោយមហាវិទ្យាល័យ George Mason University ដោយវេជ្ជបណ្ឌិត Germaine M. Buck Louis និង សហការីមួយចំនួនមកពីវិទ្យាស្ថានជាតិសុខភាពកុមារ និង ការអភិវឌ្ឍមនុស្ស (NICHD) បានលើកឡើងថាការសួរសំណួរបែបនេះគឺពិតជាអាច ជួយឱ្យគ្រូពេទ្យឈ្វេងយល់អំពីសុខភាពរបស់ស្ត្រី និង ទារកដើម្បីប្រឹក្សាយោបល់ និង ថែរក្សាតាមដានម្តាយ និង ទារកបានប្រសើរ ។
ព្រោះថាបញ្ហាគ្មានកូនគឺជាបញ្ហាផ្នែកវេជ្ជសាស្ត្រមួយដែលមានជាប់ទាក់ទងនឹង សុខភាពទារក និង ម្តាយ ទំហំកូនតូច ឬធំជាដើម ។ ពិតណាស់បើស្ត្រីមានប្រវត្តិជំងឺលើសឈាម ឬជំងឺហឺត ឬជំងឺរ៉ាំរ៉ៃណាមួយក្នុងអំឡុងពេលមានផ្ទៃពោះទៀតនោះ វាពិតជាប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ និង សុខភាពផ្សេងៗទាំងអំឡុង និង ក្រោយពេលកើត ៕ សុផល (ប្រភព៖ sciencedaily.com)