ដឹងអត់ថា ស្រ្តីដែលសម្រាលកូនរួច ប្រឈមការកាត់បន្ថយអាយុប៉ុន្មានឆ្នាំ ?
ការមានកូនគឺជារឿងមួយល្អសម្រាប់សុភមង្គលក្នុងគ្រួសារ ប៉ុន្តែតាមការសិក្សាមួយបានឱ្យដឹងថា ការសម្រាលកូនអាចកាត់បន្ថយអាយុកាលរបស់ស្ត្រីរហូតដល់ទៅ ១១ ឆ្នាំ ។
ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយអ្នកសិក្សាមួយក្រុមនៅសហរដ្ឋអាមេរិកពីសាកលវិទ្យាល័យ George Mason University ឱ្យដឹងថាស្ត្រីដែលឆ្លងកាត់ការសម្រាលកូនអាចធ្វើឱ្យថយចុះនូវកម្រិត telomeres (ជាក្រូម៉ូស្សូមមួយប្រភេទ មានមុខងារជួយរក្សាលំនឹងកម្រិត DNA) ជាងស្ត្រីដែលមិនបានឆ្លងកាត់ការបង្កើតកូន ។
កម្រិត telomeres មានមុខងារជួយពង្រឹង DNA ដែលវាមានជាប់ទាក់ទងនឹងរយៈពេលនៃអាយុកាលរស់រានរបស់មនុស្ស នេះបើយោងតាមការសិក្សាបានឱ្យដឹង ៕ សុផល (ប្រភព៖ Zeenews.com)