ផោម មិនអត់ប្រយោជន៍ទេ! ដឹងគុណសម្បត្តិ ៧ យ៉ាងនៃការផោម បានដឹងថាល្អកម្រិតណា
ជាការពិតណាស់ សង្គមយើងសព្វថ្ងៃ គឺតែងតែរើសអើង និង រិះគន់អាកប្បកិរិយាមិនអាចទទួលយកបានទាំងឡាយចំពោះសង្គម ដូចជាការខាកស្ដោះ ការស្រែកឡូឡាជាដើម គឺចាត់ទុកថា ជាអំពើមិនល្អ ។
ជាមួយគ្នានេះដែរ ការផោមក៏ចាត់ទុកជាអាកប្បកិរិយាមួយមិនល្អផងដែរ ។ មនុស្សក្នុងសង្គមភាគច្រើន តែងគិតថាការផោមនេះ គឺគគ្រិចគួរឲ្យខ្ពើមរអើម ហេតុដូចនេះ បានជាគ្រប់គ្នាតែងតែព្យាយាមទប់អារម្មណ៍ខ្លួនឯងមិនឲ្យផោម រាល់ពេលពួកគេដើរនៅតាមទីសាធារណៈម្ដងៗ ។ ទោះជាយ៉ាងណាក៏ដោយ ប្រិយមិត្តទាំងអស់គ្នាគួរតែដឹងថា ការបញ្ចេញឧស្ម័នមកបរិយាកាសខាងក្រៅគឺជាអ្វីដែលរូបរាងកាយរបស់យើងត្រូវតែធ្វើ ។ ជាមួយគ្នានេះដែរ វាក៏មានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់យើងរាល់គ្នាដែរ ។
ខាងក្រោមនេះ ជាគុណសម្បត្តិ ៧ យ៉ាងនៃការផោម ដែលមនុស្សគ្រប់គ្នាមិនធ្លាប់បានដឹងពីមុន៖
១. ល្អចំពោះពោះវៀនធំ
ការផោមគឺអាចជួយសម្រួលឧស្ម័នពុលចេញពីពោះវៀនធំបានល្អ ។ ការព្យាយាមទប់មិនឲ្យផោម គឺមានហានិភ័យខ្ពស់ចំពោះប្រព័ន្ធរំលាយអាហាររបស់យើង ។
២. ជួយសម្រួលការប៉ោងពោះ
ពិតណាស់ នៅពេលដែលទទួលទានអាហារហើយ មនុស្សគ្រប់គ្នាតែងតែមានអារម្មណ៍ថា ពោះឡើងប៉ោង ជាហេតុធ្វើឲ្យមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួន ។ ការប៉ោងនេះ អាចបណ្ដាលមកពីឧស្ម័ននៅក្នុងខ្លួនច្រើនដែលត្រូវទាមទារការបញ្ចេញចោល ។ ការផោម គឺអាចជួយបណ្ដេញជាតិឧស្ម័នមកខាងក្រៅ ដែលជាហេតុធ្វើឲ្យពោះធូរស្រាល មិនប៉ោងរឹងដូចមុន ។
៣. ក្លិនផោមតាមពិតគឺល្អចំពោះសុខភាព
នៅពេលដែលឧស្ម័នពុលក្នុងខ្លួនរបស់យើងត្រូវបានបញ្ចេញ វាអាចជួយការពារប្រឆាំងនៅជំងឺមួយចំនួន ។ បើតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា សារធាតុឧស្ម័នមួយចំនួនក្នុងខ្លួនរបស់យើងនេះ គឺអាចប្រឆាំងការខូចខាតកោសិកា និងថែមទាំងអាចជួយការពារពីជំងឺគាំងបេះដូងផងដែរ ។
៤. ជួយពោះវៀនឲ្យមានសុខភាពល្អ និងការជួយដល់បាក់តេរីល្អនៅក្នុងខ្លួន
បើតាមលោកវេជ្ជបណ្ឌិត Purna Kashyap (គ្រូពេទ្យជំនាញផ្នែកក្រពះ-ពោះវៀន) បានឲ្យដឹងថា « ការញ៉ាំអាហារដែលមានជាតិឧស្ម័ន គឺជាវិធីតែមួយគត់សម្រាប់មីក្រុបតូចៗនៅក្នុងពោះវៀនអាចស្រូបយកជីវជាតិបាន ។ ប្រសិនបើយើងមិនជាតិឧស្ម័នទាំងនោះដើម្បីចិញ្ចឹមវានោះ បាក់តេរីល្អទាំងនោះក៏មិនអាចរស់នៅក្នុងពោះវៀនយើងបន្តទៀតបានដែរ» ។
៥. ជួយរបបអាហារឲ្យមានតុល្យភាព
ឧស្ម័នដែលយើងបញ្ចេញចោល វាអាចជួយឲ្យយើងដឹងថា អាហារបែបណាដែលក្រពះយើងកំពុងត្រូវការ ។ ឧទាហរណ៍ដូចជា នៅពេលដែលយើងមិនញ៉ាំអាហារមានជាតិសរសៃគ្រប់គ្រាន់ នោះយើងកម្រផោមណាស់ ជាមួយគ្នានេះដែរ ប្រសិនបើញ៉ាំសាច់ច្រើនលើសលប់ពេល នោះឧស្ម័នក្នុងខ្លួននឹងត្រូវបញ្ចេញមកជាមួយក្លិនមិនល្អ ដែលជាហេតុធ្វើឲ្យយើងដឹងថា គួរតែកាត់បន្ថយរបបអាហារបែបនេះ ។
៦. អាចជួយឲ្យដឹងពីបញ្ហាសុខភាព
ការផោម គឺអាចជួយឲ្យយើងដឹងថា សុខភាពរបស់យើងកំពុងទទួលរងផលប៉ះពាល់ឬក៏អត់ ។ ការផោមខុសប្រក្រតី ដូចជាផោមមកមានក្លិនអាក្រក់ខ្លាំង ពេលផោមមានការឈឺចាប់ក្នុងពោះ និងការផោមញឹកញាប់ ។ សញ្ញាទាំងនេះ អាចបង្ហាញឲ្យដឹងថា យើងអាចនឹងពុលអាហារ ឬបើធ្ងន់ធ្ងរ អាចឈានដល់មហារីកពោះវៀនធំ ។
៧. ជួយបន្ធូរឧស្ម័នក្នុងខ្លួន
ការប្រមូលផ្ដុំឧស្ម័នក្នុងខ្លួន ការប៉ោងពោះ និងឈឺចាប់នៃប្រព័ន្ធរំលាយអាហារ គឺអាចកាត់បន្ថយបាន ដោយការផោម ។ វាអាចនឹងធ្វើឲ្យយើងមានអារម្មណ៍ថា ខ្មាស់គេ ប៉ុន្តែវាល្អចំពោះសុខភាពរបស់យើង ។ លើកក្រោយៗ បើមានអារម្មណ៍ថាចង់ផោម គួរផោមទៅ ដើម្បីឲ្យជាតិពុលក្នុងខ្លួនបានបញ្ចេញមកខាងក្រៅ ៕
ប្រភព៖ PowerOfPositivity