ក្មេងសិស្សសាលាឆាប់ចូលរៀនមុនម៉ោង ៨ ព្រឹក ប្រឈមនឹងវិបត្តិផ្លូវអារម្មណ៍
ការសិក្សាថ្មីមួយពីវិទ្យាស្ថានស្រាវជ្រាវ Rochester N.Y បានឱ្យដឹងថាក្មេងជំទង់ដែលចាប់ផ្តើមរៀននៅវិទ្យាល័យមុនម៉ោង ៨ ព្រឹក មានអត្រាប្រឈមនឹងបញ្ហាតានតឹងក្នុងអារម្មណ៍ និង វិបត្តិផ្លូវចិត្ត បើទោះជាពួកគេបានគេងគ្រប់គ្រាន់ក្តី ។
ការស្រាវជ្រាវនេះ គឺមានបំណងបកស្រាយពីទំនាក់ទំនងរវាងការគេង និង សុខភាពផ្លូវចិត្តរបស់ក្មេងជំទង់ ទាក់ទងនឹងការសិក្សា គឺដើម្បីពង្រឹងនូវលទ្ធផលនៃការសិក្សារបស់សិស្សក៏ដូចជាការងារទំនាក់ទំនងប្រចាំថ្ងៃនៅក្នុងសាលា និង សង្គម នេះបើយោងតាមលោកវេជ្ជបណ្ឌិត Jack Peltz ជំនួយការគ្លីនិកផ្នែកចិត្តសាស្ត្រនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ University of Rochester Medical Center បានឱ្យដឹង ។
ជាលទ្ធផលមនុស្សវ័យជំទង់ប្រមាណជា ៩០ ភាគរយ មិនទទួលបានការគេងគ្រប់គ្រាន់នៅឡើយ ជាពិសេសនៅថ្ងៃដែលពួកគេត្រូវទៅរៀននៅសាលាជារៀងរាលថ្ងៃនោះ គឺកម្រនឹងបំពេញបានចំនួនម៉ោងគេងពី ៨ ទៅ ១០ ម៉ោងណាស់ក្នុងមួយយប់ៗ ។
ជាទូទៅប្រសិនបើមនុស្សស្លាប់ទៅ គឺមានន័យថាខួរក្បាលរបស់ពួកគេលែងដំណើរការ ហេតុដូច្នេះប្រសិនបើខួរក្បាលអស់កម្លាំង និង មិនបានសម្រាកខ្លះទនោះវានឹងប៉ះពាល់ខ្លាំងដល់មុខងារជាច្រើននៃរាងកាយ ដែលអាចឱ្យពួកគេឈានទៅស្លាប់មុនអាយុផងក៏មាន ។ ប៉ុន្តែប្រសិនបើអ្នកត្រូវខំរៀនតែប៉ុន្មានយប់សម្រាប់តែប្រលងនោះ គឺមិនមែនជារឿងល្អនោះទេ អ្នកគួរលៃលកពេលវេលាខ្លះដើម្បីគេងឱ្យបានគ្រប់គ្រាន់ដើម្បីពង្រឹងសមត្ថភាពខួរក្បាល ៕ សុផល (ប្រភព៖ sciencedaily.com)