ពុទ្ធោ! អាមេរិករកឃើញយន្តហោះដែលបាត់ហើយ ធ្លាក់បែកជាបំណែកឯមនុស្សទាំង ១០ នាក់លើនោះ បានបាត់បង់ជីវិតទាំងអស់

Share This

តាមការបញ្ជាក់ពីខាងភ្នាក់ងារឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ពួកគេបានរកឃើញបំណែកយន្តហោះដែលដូចគ្នាទៅនឹងយន្តហោះរបស់ Bering Air ដែលបានបាត់ខ្លួននោះហើយ ដោយយន្តហោះបានធ្លាក់លើវាលទឹកកកក្នុងចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រភាគអាគ្នេយ៍ពីទីក្រុង Nome។ កងកម្លាំងសង្គ្រោះបានសន្មតថា ជនរងគ្រោះទាំង ១០ នាក់លើយន្តហោះបានបាត់បង់ជីវិតទាំងអស់។

លោក Mike Salerno អ្នកនាំពាក្យឆ្មាំសមុទ្រអាមេរិកបាននិយាយថា បំណែកយន្តហោះត្រូវបានរកឃើញខណៈពួកគេប្រើប្រាស់ឧទ្ធម្ភាគចក្ររុករកតាមតំបន់ចុងក្រោយដែលយន្តហោះបានផ្ដល់ឱ្យ។ ក្រោយមក ខាងភ្នាក់ងារបានទម្លាក់ក្រុមការងារចំនួន ២ នាក់ចុះទៅទីតាំងដើម្បីស្វែងរក។

តាមមន្ត្រីឆ្មាំសមុទ្រមួយរូបទៀត លោក Benjamin McIntyre-Coble បានឱ្យដឹងដែរថា យន្តហោះនោះមិនបានផ្ដល់សញ្ញាគួរឱ្យព្រួយបារម្ភអ្វីឡើយមុនពេលជួបហេតុការណ៍ធ្លាក់នោះ។ លោក McIntyre-Coble បានឱ្យដឹងទៀតថា យន្តហោះនោះមានឧបករណ៍ផ្ដល់ទីតាំងពេលអាសន្នដែលអាចបញ្ជូនសញ្ញាអាសន្នដល់ខាងឆ្មាំសមុទ្របាន ប្រសិនបើធ្លាក់ចូលទឹកហើយមិនមែនលើវាលទឹកកកនោះ។ ដោយសារតែធ្លាក់លើទឹកកកនេះហើយ ទើបឧបករណ៍នោះមិនដំណើរការបាន។

គួរបញ្ជាក់ថា យន្តហោះរបស់ Bering Air ខាងលើ បានដឹកអ្នកដំណើរទាំងអស់ ៩ នាក់ និង ពីឡុតម្នាក់ បានបាត់ការទាក់ទងពីរ៉ាដាខណៈហោះចេញពីក្រុង Unalakleet ឆ្ពោះទៅកាន់ទីក្រុង Nome រដ្ឋ Alaska សហរដ្ឋអាមេរិក។ នេះចាត់ទុកជាករណីគ្រោះថ្នាក់យន្តហោះធំៗទី ៣ ហើយនៅអាមេរិក ក្នុងរយៈពេលត្រឹមតែ ៨ ថ្ងៃ ដោយកាលពីថ្ងៃទី ២៩ ខែមករា មានករណីយន្តហោះដឹកអ្នកដំណើរបុកគ្នាជាមួយឧទ្ធម្ភាគចក្រយោធានៅ Washington បណ្ដាលឱ្យមនុស្ស ៦៧ នាក់បានស្លាប់។ ចំណែកមួយករណីទៀត កើតមានឡើងនៅថ្ងៃទី ៣១ ខែមករា យន្តហោះធុនតូចដឹកអ្នកជំងឺ បានធ្លាក់បុកផ្ទះសម្បែងពលរដ្ឋនៅ Philadelphia ឆក់យកអាយុជីវិតមនុស្សលើយន្តហោះ ៦ នាក់ និង ម្នាក់ទៀតជាអ្នកដំណើរលើដងផ្លូវ៕

ប្រភព៖ VN EXPRESS

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព័ត៌មានបន្ថែម

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ