មកដល់ប្រទេសមិនប៉ុន្មាន នាង Opal បវរកញ្ញាថៃឈ្នះមកុដ Miss World 2025 លើកឡើងដូច្នេះ ពេលគេសួរដល់បញ្ហាព្រំដែនថៃ-កម្ពុជា

Share This

នាង Opal Suchata Chuangsri ជនជាតិថៃ ដែលបានឈ្នះមកុដ Miss World ឆ្នាំ 2025 ដំបូងឱ្យប្រទេសថៃ បានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញបានជាង ១ សប្ដាហ៍ហើយ ប៉ុន្តែវត្តមានរបស់នាងនៅតែបន្តទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា រួមទាំងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន។

ជាក់ស្ដែង កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ បវរកញ្ញាម្ចាស់មកុដ Miss World 2025 ដែលជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយមកពីមហាវិទ្យាល័យ Thammasat រូបនេះ បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នាវិមានរដ្ឋាភិបាល ស្របពេលដែលនាយករដ្ឋមន្ត្រីខ្លួនកំពុងប្រឈមបញ្ហានយោបាយទាំងក្នុងស្រុក និង ក្រៅស្រុក។

នាង Opal បាននិយាយថា នាងយល់ពីបញ្ហាប្រឈមក្នុងការកាន់តំណែងដ៏ធំមួយនេះ ដូច្នេះនាងចង់ផ្ដល់ការលើកទឹកចិត្តក្នុងនាមជាស្ត្រីដូចគ្នាទៅកាន់នាយករដ្ឋមន្ត្រីខ្លួនក្នុងការបន្តកិច្ចការងារដើម្បីប្រទេសជាតិ។ យ៉ាងណាមិញ ក្នុងពេលជាមួយគ្នានោះដែរ Miss World 2025 នាង Opal ក៏ត្រូវបានខាងទូរទស្សន៍មួយចោទសួរជាសំណួរទៅនាងជុំវិញបញ្ហាជម្លោះព្រំដែនដ៏ក្ដៅគគុករវាងប្រទេសថៃ និង កម្ពុជា ហើយការឆ្លើយតបប្រកបដោយចំណេះដឹងរបស់នាងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

នាង Opal បាននិយាយថា ៖ «ក្នុងនាមជា Miss World ខ្ញុំគឺតំណាងឱ្យមនុស្សគ្រប់គ្នាទាំងអស់មិនថានរណាជានរណានោះឡើយ។ អ្វីដែលយើងអាចធ្វើបានគឺគាំទ្រលើកទឹកចិត្តឱ្យមានការសន្ទនាគ្នាដោយសន្តិភាពដែលយកអាយុជីវិតមនុស្សជាចម្បង ជាពិសេសសុវត្ថិភាពរបស់ក្មេងៗ»

បវរកញ្ញាពិភពលោកឆ្នាំ ២០២៥ រូបនេះបានបញ្ជាក់បន្ថែមពីសារសំខាន់នៃការយោគយល់ និង ការយល់ដឹងពីគ្នាក្នុងការដោះស្រាយជម្លោះ ទោះជាជម្លោះក្នុងស្រុក ឬ ក្រៅស្រុកក៏ដោយ។ នាងបានបន្ថែមថា ៖ «ពួកយើងអាចប្រើប្រាស់បញ្ញា និង ការយល់ដឹងក្នុងការពិភាក្សាពីអ្វីដែលបង្កជាបញ្ហា និង ធ្វើការស្វែងរកដំណោះស្រាយរួមគ្នា»

ប្រភព៖ Khaosod English

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ