នារីម្នាក់ឆ្លងជំងឺគួរឱ្យខ្លា-ច ព្យាបាលអស់ ៨ ឆ្នាំនៅតែមិនជា ក្រោយទៅច្រៀងខារ៉ាអូខេដាក់មេក្រូជិតមាត់ពេក

Share This

ស្ត្រីម្នាក់នៅខេត្ត Zhejiang ប្រទេសចិន ថ្មីៗនេះបានទម្លាយរឿងរ៉ាវដែលប៉ះពាល់សុខភាពនាងអស់មួយជីវិត ដោយរូបនាងបានឆ្លងជំងឺ Herpes ក្រោយនាងដាក់មាត់ក្បែរក្បាលមេក្រូពេពេក ពេលទៅកន្លែងខារ៉ាអូខេច្រៀងលេងកាលពីឆ្នាំ ២០១៧ កន្លងទៅ។

គិតមកទល់ពេលនេះរយៈពេល ៨ ឆ្នាំហើយ តែស្ត្រីខាងលើនៅតែរស់នៅជាមួយជំងឺនេះដដែល។ គួរឱ្យដឹងថា ជំងឺ Herpes ជាជំងឺមួយប្រភេទដែលគ្មានថ្នាំព្យាបាលនោះឡើយ តែយ៉ាងណាថ្នាំមួយចំនួនដូចជា Acyclovir និង Valacyclovir អាចជួយកាត់បន្ថយអាការបានខ្លះ។

ស្ត្រីជាអ្នកជំងឺខាងលើ ដំបូងឡើយគឺមិនបានដឹងថាខ្លួនឆ្លងជំងឺមួយនេះឡើយរហូតទាល់តែមានចេញពងបែកជុំវិញមាត់។ ពេលនោះដែរ នាងបានប្រើថ្នាំបំបាត់រលាកពងបែកមាត់ដោយមិនគិតថាជាបញ្ហាធ្ងន់ធ្ងរ រហូតដល់អាការនាងបន្តកើតឡើងវិញមិនឈប់ទើបគ្រូពេទ្យបញ្ជាក់ថា នាងបានឆ្លងជំងឺ Herpes។

រយៈពេល ៨ ឆ្នាំមកនេះ ពងបែកនៅតែបន្តកើតមានឡើងជុំវិញមាត់ និង ច្រមុះរបស់នាង ហើយថ្មីៗនេះទៀតសោតមេរោគក៏បានរាលដាលដល់ថ្ពាល់របស់នាងទៀត។ នាងចេញមកចែករំលែកបទពិសោធរបស់ខ្លួនឯងលើបណ្ដាញសង្គមនេះដើម្បីជាការដាស់តឿនគ្រប់គ្នាឱ្យប្រុងប្រយ័ត្នខ្លួន ជៀសវាងកើតមានជំងឺជាប់ខ្លួនព្យាបាលមិនបានដូចជានាង។

ជំងឺ Herpes ជាជំងឺម្យ៉ាងដែលបង្កឡើងដោយវីរុស HSV-1 និង HSV-2។ ជំងឺនេះដែរឆ្លងតាមរយៈការប៉ះផ្ទាល់ តាមរយៈទឹកមាត់ ឬតាមការរួមភេទ។ រោគសញ្ញាមានដូចជា ការចេញរមាស់ ពងបែកតូចៗបណ្ដុំៗលើមាត់ ដៃជើង ឬប្រដាប់ភេទ ហើយជំងឺនេះដែរគ្មានថ្នាំព្យាបាលនោះឡើយពោលគឺវារស់នៅក្នុងខ្លួនអ្នកជំងឺអស់មួយជីវិត៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កំពុងក្ដៅគគុកនៅចិន! តារាប្រុស Xu Kai តួហ្វូហឹង ក្នុងរឿងជម្លោះដំណាក់យ៉ានស៊ី ត្រូវមិត្តស្រីបកអាក្រាតខ្ទេចរឿងលួចផិ/តក្បត់

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

អាណិតតែ HR ទេ! ដើមហេតុ ៣ យ៉ាង ធ្វើឱ្យបុគ្គលិកតាំងខ្លួនជាស្នំ ជាអាមាត្យ បង្កើតល្បិចកាច់គ្នាដូចជម្លោះក្នុងវាំងដំណាក់ក្រោយ

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

ព័ត៌មានបន្ថែម

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ស្វែងរកព័ត៌មាន​ ឬវីដេអូ