សាកសពមនុស្សយ៉ាងហោចណាស់ ២៦៥ នាក់ត្រូវបានរកឃើញ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Air India នៅក្រុង Ahmedabad ប្រទេសឥណ្ឌា ដោយក្នុងនោះ ២៤១ នាក់ ជាអ្នកដំណើរ និង បុគ្គលិកលើលើយន្តហោះ។
ជាក់ស្ដែង តាមការបញ្ជាក់ពីស្នងការរងនគរបាលក្រុង Ahmedabad បានឱ្យដឹងថា ៖ «តាមព័ត៌មានដែលយើងទទួលបាន សាកសពមនុស្សចំនួន ២៦៥ នាក់ ត្រូវបានដឹកជញ្ជូនទៅដាក់នៅមន្ទីរពេទ្យ»។ ជាមួយគ្នានោះដែរ ខាងក្រុមហ៊ុន Air India ក៏បានប្រកាសដែរថា មនុស្ស ២៤១ នាក់លើយន្តហោះបានស្លាប់ ដោយមានតែម្នាក់ប៉ុណ្ណោះរួចផុតជីវិត និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះមានន័យថា មនុស្ស ២៤ នាក់ទៀតដែលស្លាប់គឺជាអ្នកនៅលើដីផ្ទាល់។
គួរបញ្ជាក់បន្ថែមដែរថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងទៀត ខណៈក្រុមសង្គ្រោះកំពុងស្វះស្វែងរុករកតាមបំណែកយន្តហោះដែលនៅសល់៕