ការសិក្សាថ្មី! ហាណូយ និង បាងកក ជាប់ក្នុងចំណោមទីក្រុងមានការឆបោកអ្នកទេសចរច្រើនជាងគេបំផុត

Share This

តាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយវិទ្យាស្ថាន Mastercard Economics ស្រង់យកមកចេញផ្សាយដោយសារព័ត៌មាន CNBC បានបង្ហាញថា ទីក្រុងហាណូយ ប្រទេសវៀតណាម និង ទីក្រុងបាងកក ប្រទេសថៃ ដែលស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅអាស៊ីអាគ្នេយ៍ បានជាប់ក្នុងចំណាត់ថ្នាក់ទីក្រុងដែលមានការឆបោកអ្នកទេសចរខ្ពស់ជាងគេបំផុត។

នៅបាងកក ឡានតាក់ស៊ី ឬ សេវាឡានឈ្នួលត្រូវបានរកឃើញមានករណីឆបោកដល់ទៅ ៤៨% ដែលធ្វើឱ្យក្រុងមួយនេះជាប់ជាកន្លែងមានការឆបោកខ្លាំងជាងគេបំផុតដែលផ្ដោតលើភ្ញៀវទេសចរ។ ភ្ញៀវបរទេសជាច្រើនក៏មានការរាយការណ៍ពីករណីចាញ់បោកដោយអ្នកផ្ដល់សេវាកម្មម្ហូបអាហារផងដែរ។

តាមការបញ្ជាក់លម្អិតក្នុងរបាយការណ៍ដែលបានសិក្សានោះបានបង្ហាញថា ភ្ញៀវទេសចរទៅលេងទីក្រុង Cancun ប្រទេសម៉ិកស៊ិក ទីក្រុងហាណូយ ប្រទេសវៀតណាម ទីក្រុង Dhaka ប្រទេសបង់ក្លាដេស និង ទីក្រុងបាងកក ប្រទេសថៃ គឺមានកម្រិតការឆបោកខ្ពស់ជាងគេបំផុត ខណៈទីក្រុងដែលមានការឆបោកទាបជាងគេបំផុតរួមមានទីក្រុង San Francisco, Dublin, Seoul, Budapest និង Edinburgh។

សម្រាប់ប្រភេទឆបោកដែលរកឃើញមានតាមបណ្ដាក្រុងក៏មានកម្រិតខុសៗគ្នាដែរ ជាក់ស្ដែង ការឆបោកតាមតាក់ស៊ី និង ឡានឈ្នួលមានត្រឹម ២% ប៉ុណ្ណោះក្នុងទីក្រុងដូចជា ហុងកុង និង Barcelona ខណៈនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី មានរហូតដល់ ៦៦%។

គួរឱ្យដឹងផងដែរថា បើតាមការសិក្សាពីវិទ្យាស្ថាន Mastercard វិស័យទេសចរណ៍គឺនៅតែស្ថិតក្នុងការរងគ្រោះខ្ពស់លើករណីឆបោក ដោយករណីនេះកាលពីឆ្នាំ ២០២៤ បានកើនឡើង ១៨% អំឡុងរដូវក្ដៅ និង ២៨% នៅរដូវរងា៕

ប្រភព៖ VN Express, The Nation

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ