ភ្ញាក់ផ្អើល! អតីតតារាសម្ដែង TVB ម្នាក់ ទៅធ្វើជាអ្នករត់តាក់ស៊ី ដើម្បីយកលុយបង្គ្រប់បើកប្រាក់ខែឱ្យបុគ្គលិក

Share This

បើនិយាយដល់តារាសម្ដែង Sammy Sum ប្រិយមិត្តដែលនិយមទស្សនាខ្សែភាពយន្តរបស់ទូរទស្សន៍ TVB ប្រាកដណាស់ជាធ្លាប់ស្គាល់លោកហើយ ព្រោះតារាប្រុសរូបនេះលេចមុខក្នុងភាពយន្តល្បីៗជាច្រើនមិនសូវបាត់មុខនោះឡើយ។

យ៉ាងណាមិញ ថ្មីៗនេះមានមហាជនម្នាក់បានទម្លាយតាមបណ្ដាញសង្គម Threads ថា រូបលោកបានកក់ Uber ជិះ ហើយអ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលនោះគឺតៃកុងឡានគឺជាតារាសម្ដែងប្រុសវ័យ ៤១ ឆ្នាំខាងលើ។ ការបង្ហោះរបស់បុរសនេះដែរបានផ្ទុះការចែករំលែកជាខ្លាំងរហូតធ្វើឱ្យសាមីខ្លួន លោក Sammy បានចេញមុខមកឆ្លើយតបក្នុងការបង្ហោះលើ Instagram ដោយលោកបានតបទាំងសើចថា៖ «ខ្ញុំមិនដឹងសោះថាវាអាចធ្វើឱ្យមានព័ត៌មានច្រើនបែបនេះ»

យ៉ាងណាមិញ ក្រោយការនិយាយលេងសើច លោក Sammy ក៏បានបន្តបកស្រាយពីបញ្ហាដែលលោកកំពុងជួបប្រទះឥលូវដែរថា លោកបានវិនិយោគប្រាក់ជាច្រើនលើការបើកកន្លែងហាត់ប្រាណមួយកន្លែង ប៉ុន្តែតាំងពីបើកមក មុខជំនួញរបស់លោកមួយនេះគឺមិនទទួលបានចំណូលគ្រប់គ្រាន់នោះឡើយ សូម្បីតែដើមវិនិយោគក៏មិនទាន់បានគ្រប់វិញដែរដោយលោកលើកហេតុផលពីបញ្ហាសេដ្ឋកិច្ចមិនអំណោយផល។

កន្លែងហាត់ប្រាណរបស់លោកនោះដែរមានឈ្មោះថា «111 Ones Fitness» ដែលមានទីតាំងនៅ Causeway Bay។ លោកបានបើកកន្លែងហាត់ប្រាណនេះក្នុងឆ្នាំ ២០២៣ ដោយបើកជាមួយមិត្តស្រីលោក តារាសម្ដែងស្រី Shirley Chan។ បើទោះជាជួបបញ្ហាលុយកាក់ប៉ុន្តែលោក Sammy នៅតែបន្តតស៊ូលើមុខជំនួញមួយនេះមិនបោះបង់ឡើយ លោកបានរៀបរាប់ថា៖ «ខ្ញុំអត់មានប្រាក់ខែទេ ប៉ុន្តែបុគ្គលិកខ្ញុំត្រូវបើកឱ្យពួកគេឱ្យទាន់ពេលវេលា ហើយដោយសារតែខ្ញុំចូលចិត្តបើកឡានស្រាប់ ខ្ញុំក៏គិតថាគួរតែចុះឈ្មោះលើ Uber ហើយឱ្យនរណាម្នាក់ជួយកំណត់គោលដៅឱ្យខ្ញុំទៅ»

បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តដល់អ្នកតាមដានលោកទាំងអស់ឱ្យថែរក្សាសុខភាព និង បានអរគុណគ្រប់គ្នាដែលតែងតែគាំទ្រលោករហូតមក។ ក្រោយការឆ្លើយតប មហាជនជាច្រើនបានសម្ដែងការស្ញើចសរសើរចំពោះលោកដែលមានភាពស្មោះត្រង់ចំពោះមុខរបរចិញ្ចឹមជីវិតរបស់លោក៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ