ក្រោយរក្សាភាពស្ងប់ស្ងាត់ប៉ុន្មានថ្ងៃ នៅទីបំផុតនៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ សារព័ត៌មានកូរ៉េ Nate បានចេញផ្សាយថា តារាសម្ដែង Kim Soo Hyun បានទម្លាយតាមទីភ្នាក់ងាររបស់លោកថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹងអតីតតារាសម្ដែងស្រី Kim Sae Ron ពិតប្រាកដមែន។ ទោះជាយ៉ាងណា Kim Soo Hyun បានសង្កត់បញ្ជាក់បន្ថែមថា លោកមិនបានទាក់ទងគ្នាជាមួយ Kim Sae Ron ពេលដែលនាងនៅមិនទាន់គ្រប់អាយុនោះឡើយ គឺពួកគេបានទាក់ទងគ្នាចាប់ពីឆ្នាំ ២០១៩ ដល់ ២០២០ នៅពេលដែល Kim Sae Ron មានវ័យជំទង់ហើយ។
តាមការបកស្រាយឆ្លើយតបពីខាង Gold Medalist បានរៀបរាប់ថា៖ «ពួកយើងគ្រោងនឹងនិយាយនៅសប្ដាហ៍ក្រោយ ប៉ុន្តែដោយសារតែគម្រោងត្រូវបានផ្លាស់ប្ដូរ ដូចនេះពួកយើងនឹងមកនិយាយមកស្រាយនៅថ្ងៃនេះតែម្ដង។ ពួកយើងចង់ប្រាប់ថា Kim Sae Ron បានចាប់ផ្ដើមទាក់ទងគ្នាជាមួយ Kim Soo Hyun ក្រោយនាងពេញវ័យហើយ ពោលគឺចាប់ពីរដូវក្ដៅឆ្នាំ ២០១៩ ដល់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០។ រូបភាពដែល Kim Sae Ron បង្ហោះលើ Story Instagram នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ រួមទាំងរូបដែលបានទម្លាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ គឺជារូបភាពឯកជនរបស់ពួកគេទាំងពីរក្នុងថ្ងៃតែមួយនៅរដូវរងា ឆ្នាំ ២០២០។ អាវដែល Kim Sae Ron ពាក់ក្នុងរូបជាមួយគ្នានោះបានចេញលក់ក្នុងខែមិថុនា ឆ្នាំ ២០១៩»។
បន្ថែមពីនេះ ខាងទីភ្នាក់ងាររបស់ Kim Soo Hyun ក៏បាននិយាយទៀតថា តារាប្រុសរូបនេះកំពុងស្ថិតក្នុងស្ថានភាពដែលផ្លូវចិត្តរបស់លោកមិននឹងនទេ ដោយសារតែការតាមដានពីអ្នកដែលមកពី Garo Sero Institute ក្នុងពេលប៉ុន្មានថ្ងៃនេះ៕
ប្រភព៖ Kenh14