អតីតភរិយា Sornram រំភើបស្ទើរហោះ ក្រោយអតីតស្វាមីផ្តល់ឱកាសឱ្យមានសិទ្ធិមកលេង និង បានចិញ្ចឹមកូនរួមគ្នាវិញ
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវស្វាមីភរិយារបស់តារាប្រុស Sornram និង នាង Kungploy ដែលក្រោយទាក់ទងគ្នាបាន ៧ ឆ្នាំរៀបការមានកូនមួយមក អ្នកទាំងពីរស្រាប់តែសម្រេចចិត្តលែងលះគ្នាទៅវិញ ដោយបន្សល់ទុកកូនស្រីម្នាក់ដែលជាតំណក់ឈាមរួមគ្នាផងដែរ។
ជាមួយគ្នានោះដែរ បើគិតតាំងពីថ្ងៃលែងលះមកទល់ពេលនេះ ៣ ឆ្នាំហើយ ចំណែកចំណងមិត្តភាពរបស់អ្នកទាំងពីរក៏មិនបានបញ្ចប់គ្នាដោយល្អនោះដែរ ពោលគឺមានការហែកហួរគ្នាផ្អើលអ្នកគាំទ្រ និង អ្នកសិល្បៈ។ លើសពីនេះទៅទៀតនោះ កន្លង Sornram ក៏មិនបានបើកសិទ្ធិពេញលេញឱ្យអតីតភរិយាមកមើលថែកូន ឬ មកសួរសុខកូនជាញឹកញាប់នោះទេ។
ទោះយ៉ាងណា បន្ទាប់ពីបិទសិទ្ធិអតីតភរិយាអស់ពេលជាច្រើនឆ្នាំ ទីបំផុត Sornram បានបើកសិទ្ធិឱ្យអតីតភរិយាបានចូលជិតកូន និង មើលថែកូនវិញហើយ ពិសេសថែមទាំងយល់ព្រមសម្របសម្រួលរឿងរ៉ាវខ្វែងគំនិតគ្នា ដើម្បីធ្វើជាម្តាយឪពុកល្អសម្រាប់កូនស្រីទៀតផង នេះបើតាមការរៀបរាប់របស់នាង Kungploy ៕