ស្រីស្អាត Melia សម្ដែងប៉ះតារាប្រុស ៣ រូបនេះ សមអើយសម អ្នកគាំទ្រនាំគ្នាផ្ទុះសរសើរព្រាត
ពិតណាស់ ថ្មីៗកន្លងទៅនេះ ស្រីស្អាតកូនខ្មែរកាត់បារាំង Mélia Constantin ដែលជាតារាសម្ដែង និង ជាតារាម៉ូឌែលដ៏មានប្រជាប្រិយភាព ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ខណៈបានឃើញវត្តមានរបស់នាងលេចមុខជាតួស្រីក្នុងភាពយន្ត និង MV បទចម្រៀងរបស់តារាចម្រៀងប្រុសល្បីៗបន្តបន្ទាប់។
ក្នុងនោះ Melia ទទួលបានការសរសើរខ្លាំងទាំងទេពកោសល្យនៃសម្ដែងរបស់នាង ព្រមទាំងរូបសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់ ជាពិសេស កំពុងផ្ទុះចាប់អារម្មណ៍ និង ចែករំលែកខ្លាំងពីសកម្មភាពរបស់តារាស្រីរូបនេះ សម្ដែងប៉ះជាមួយនឹងតារាប្រុស ៣ រូប មានភាពស័ក្តិសមគ្នាខ្លាំង៖
១. លោក Paing Takhon
ចំពោះ Paing Takhon និង Melia បានសម្ដែងប៉ះគ្នាជាតួឯកប្រុសស្រីក្នុងភាពយន្តខ្នាតធំមួយ គឺ «ប្រវត្តិស្នេហ៍នាងនាថ» របស់ផលិតកម្ម LD កាលចុងឆ្នាំ ២០២៣ កន្លងទៅ។
២. លោក ថេណា
ថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រុស ថេណា បានថតរឿងខ្លីដែលសម្ដែងប៉ះជាមួយតារាស្រី Melia «សន្យាស្នេហ៍ខែចូលឆ្នាំ» សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដែលមានចាប់អារម្មណ៍ចែករំលែកខ្លាំងពីមហាជន។
៣. លោក វណ្ណដា
រីឯ កំពូលតារាចម្រៀងរ៉េប វណ្ណដា ថ្មីៗកន្លងទៅ ក៏បានបញ្ចេញ MV បទចម្រៀងថ្មីរបស់ខ្លួនសម្រាប់ចូលឆ្នាំខ្មែរនេះដែរ គឺបទ «សង្រ្កាន្តស្គាល់ស្នេហ៍» ដែលក្នុង MV នេះ ស្រីស្អាត Melia ក៏បានសម្ដែងជាតួស្រីដៃគូរបស់តារាចម្រៀងប្រុស វណ្ណដា ផងដែរ៕