![១១ ឆ្នាំហើយ Lee Min Ho នៅតែជាប់ជាលំដាប់តារាកូរ៉េសង្ហាមានមន្តស្នេហ៍ មានអ្នកស្រឡាញ់ទូទាំងពិភពលោកបានមិនរបូតសោះ](https://www.popular.com.kh/wp-content/uploads/2024/04/SR4-1.jpg)
១១ ឆ្នាំហើយ Lee Min Ho នៅតែជាប់ជាលំដាប់តារាកូរ៉េសង្ហាមានមន្តស្នេហ៍ មានអ្នកស្រឡាញ់ទូទាំងពិភពលោកបានមិនរបូតសោះ
ឱ្យតែនិយាយដល់តារាកូរ៉េនោះ មហាជនអ្នកគាំទ្រប្រាកដជានឹកឃើញមុនគេ ដល់កំលោះសង្ហា Lee Min Ho ជាមិនខាន ព្រោះកំលោះរូបនេះបានប្រើទាំងសម្រស់ និង សមត្ថភាព ទាក់ចិត្តប្រិយមិត្តអ្នកគាំទ្រតាមរយៈខ្សែភាពយន្ត និង រឿងភាគជាច្រើនមកហើយ។
យ៉ាងណាមិញ មកទល់ពេលនេះប្រជាប្រិយភាពរបស់កំលោះ Lee Min Ho ហាក់មិនរបូតទៅណាទាល់តែសោះ ពោលគឺមហាជនអ្នកគាំទ្រនៅតែជ្រួលជ្រើមស្រឡាញ់ និង តាមដានមិនបាត់ឡើយ បើទោះជាលោកមិនសូវបានចេញរឿងភាគថ្មីក៏ដោយ។ ជាក់ស្តែងថ្មីៗនេះ តាមរយៈការស្ទង់មតិ 2024 Overseas Korean Wave Survey របស់ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ ក៏ដូចជាមូលនិធិវប្បធម៌របស់កូរ៉េផ្សេងៗ បានបញ្ជាក់ឱ្យដឹងថា Lee Min Ho នៅតែរក្សាបានប្រជាប្រិយនៅទូទាំងពិភពលោក ក្នុងរយៈពេល ១១ ឆ្នាំ តាំងពីការប្រឡូកសិល្បៈ។
ក្នុងនោះ លោកបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងការស្ទង់មតិពីតំបន់ផ្សេងៗគ្នាជាច្រើន ដែលមានដូចជាមានអាស៊ីប៉ាស៊ីហ្វិក អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ។ លើសពីនេះ លោកក៏ជាប់ចំណាត់ថ្នាក់លេខមួយ ជាតារាមួយរូបដែលនរណាៗក៏គិតដល់ ឱ្យតែនិយាយពីតារាកូរ៉េទៀតផង៕