(វីដេអូ) ហេតុតែចង់រៀបការ គូស្នេហ៍ អ៊ីវ៉ា បន់ដូនតាឱ្យខាងស្រីសម្រេចវេលាល្អឆាប់ៗ ក្រោយសន្យាច្រើនឆ្នាំហើយ
ចំពោះរឿងរ៉ាវស្នេហារបស់តារាចម្រៀងស្រី អ៊ីវ៉ា មួយរយៈមុនបានធ្វើឱ្យអ្នកគាំទ្របង្ហាញចិត្តរំភើបខ្លាំង ខណៈបានដឹងច្បាស់ៗពីទំនាក់ទំនងរវាងនាង និង លោក Senghour Ly ដែលជាម្ចាស់បេះដូង និង ជាអនាគតកូនកំលោះរបស់នាង ក្រោយពីបានឃើញលោកបង្ហោះរូបភាពជាមួយ អ៊ីវ៉ា យ៉ាងផ្អែមល្អែមភ្ជាប់ជាមួយសារដ៏មានអត្ថន័យក្នុងនាមជាគូស្នេហ៍។
ម្យ៉ាងវិញទៀត បើចាប់អារម្មណ៍ទៅលើហ្វេសប៊ុករបស់លោក Senghour Ly កន្លងមក ក៏បានឃើញលោកបង្ហោះរូបភាពជាមួយកញ្ញា អ៊ីវ៉ា ជាបន្តបន្ទាប់ភ្ជាប់ជាមួយសារដ៏ផ្អែមល្ហែមជាច្រើន ដោយបង្ហាញកាន់តែច្បាស់ឱ្យឃើញថាអ្នកទាំងពីរពិតជាកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន។ យ៉ាងណាមិញ ក្រោយពីបើកបង្ហាញចំណងស្នេហ៍ពេញមុខពេញមាត់ កន្លងទៅអ្នកទាំងពីរក៏ធ្លាប់បានបង្ហើបពីគម្រោងចូលរោងការជាមួយគ្នាដែរ គ្រាន់តែមិនទាន់សម្រេចពេលវេលាច្បាស់នៅឡើយ។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងទៀតចំពោះគូស្នេហ៍មួយគូនេះ ក្រោយបានឃើញវីដេអូខ្លីមួយដែលគូស្នេហ៍របស់តារាស្រី អ៊ីវ៉ា គឺ លោក Senghour Ly ហេតុតែចង់រៀបការឆាប់ៗរហូតលោកសំពះបន់ដូនតាឱ្យខាងស្រីសម្រេចរើសថ្ងៃល្អបានចូលរោងការ ខណៈនាងបានសន្យាជាមួយគ្រួសារច្រើនឆ្នាំមកហើយតែនៅមិនទាន់រកវេលាល្អបាន៕