អបអរ! កូនខ្មែរ អេរីកាស្កាយ ហ្រ្វេតឌីកសន ក្លាយជាម្ចាស់មកុដ Miss Preteen Global 2024 នៅម៉ាឡេសុី
កាលពីរាត្រីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតសម្រស់ និង ចំណេះដឹងដ៏អស្ចារ្យរបស់ Miss Preteen Global 2024 នៅប្រទេសម៉ាឡេសុី បានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដហើយ ដោយបានទៅលើកូនខ្មែរឈ្មោះ អេរីកាស្កាយ ហ្វ្រេតឌីកសន។
អាចនិយាយបានថាឆ្នាំ ២០២៤ នេះជាឆ្នាំមាសមួយសម្រាប់កម្ពុជា ដែលកូនខ្មែរមួយរូបនេះទទួលបាននូវសមិទ្ធផលដ៏ធំធ្វើឱ្យមហាជនខ្មែរមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ ឃើញថាបវរកញ្ញាកូនខ្មែរ អេរីកាស្កាយ ហ្វ្រេតឌីកស្កន ធ្វើបានយ៉់ាងល្អគ្រប់វគ្គ មិនត្រឹមតែប៉ុណ្ណោះកញ្ញាទទួលបានពានរង្វាន់ Miss Photogenic Award ទៀតផង។
ខណៈនេះដែរ មហាជនខ្មែរទាំងអស់ កំពុងតែមានមោទកភាពខ្លាំងចំពោះ អេរីកាស្កាយ ហ្វ្រេតឌីកសន ដែលបានក្លាយជាម្ចាស់មកុដ Miss Preteen Global 2024 ដោយកញ្ញាបានសាងភាពភ្ញាក់ផ្អើលនៅលើឆាកអន្តរជាតិ ជាមួយសមត្ថភាពដ៏ខ្លាំង ក៏ដូចជារូបសម្រស់បែបកូនកាត់របស់នាង ជាពិសេសជួយលើកមុខមាត់ប្រទេសឱ្យពិភពលោកបានស្គាល់ពីកម្ពុជាកាន់តែច្រើនផងដែរ៕