កំពុងផ្អែមល្ហែមនឹងកំលោះសេដ្ឋី Pupa ស្រាប់តែ Mint រំឭករឿងចាស់មួយ ប៊ិះក្លាយជាសង្សារនឹងតារាប្រុសម្នាក់នេះកាលពីនៅក្មេង
រឿងរ៉ាវជីវិតឯកជន ក៏ដូចជារឿងរ៉ាវស្នេហ៍របស់តារាស្រីរូបស្រស់ Mint Chalida មហាជនប្រាកដជាបានជ្រាបខ្លះមកហើយ ដោយពេលនេះនាងកំពុងតែមានទំនាក់ទំនងស្នេហ៍នឹងកំលោះអ្នកមានឈ្មោះ Pupa Teachanarong រយៈច្រើនឆ្នាំមកហើយ រហូតមហាជនចង់ឃើញអ្នកទាំងពីរចូលរោងការឆាប់ៗទៀតផង។
ទន្ទឹមនឹងទំនាក់ទំនងស្នេហ៍ជាមួយកំលោះអ្នកមាន Pupa Teachanarong កំពុងតែផ្អែមល្ហែម ស្រាប់តែថ្មីៗនេះ តារាស្រីស្រស់រូបនេះបែរជារំឭករឿងរ៉ាវចាស់ៗរបស់នាងធ្វើឱ្យមហាជនភ្ញាក់ផ្អើលព្រាតទៅវិញ ដោយនាងបានរំឭកថា កាលពីនៅក្មេង នាង និង តារាប្រុស Nak Charlie ស្ទើរក្លាយជាសង្សារនឹងគ្នាទៅហើយ តែចុងក្រោយអត់វិញ។
យ៉ាងណាមិញ Mint Chalida បានបង្ហើបមូលហេតុដែលធ្វើឱ្យនាង និង លោក Nak Charlie មិនបានទាក់ទងគ្នាប្រាប់ដល់អ្នកគាំទ្រថា ដោយសារតែពេលនោះ នាង និង គេនៅក្មេងដូចគ្នា ហើយមានពេលមួយទៅមើលកុនជាមួយគ្នា តែម្តាយរបស់នាងក៏ទៅដែរ ហើយម្តាយនាងអង្គុយកណ្តាល មិនដឹងថា Nak Charlie ភ័យ ឬ ខ្លាចម្តាយនាងឡើយ ចាប់ពីថ្ងៃនឹងមកបាត់មុខគេរហូតមិនឃើញមកទល់ធំៗរៀងខ្លួន៕