![(វីដេអូ) កៀកថ្ងៃសម្រាល! Yui បង្ហាញមុខកូនស្រីក្នុងផ្ទៃ មានច្រមុះស្រួចដូចកូនកាត់](https://www.popular.com.kh/wp-content/uploads/2024/02/SP1-14.jpg)
(វីដេអូ) កៀកថ្ងៃសម្រាល! Yui បង្ហាញមុខកូនស្រីក្នុងផ្ទៃ មានច្រមុះស្រួចដូចកូនកាត់
បន្ទាប់ពីរង់ចាំរយៈពេល ៤ ឆ្នាំជាង ទីបំផុត គូស្នេហ៍ស្វាមីតារាស្រី Yui Chiranan និង Thun Tanakorn ទទួលបានកាដូធំក្នុងជីវិតហើយ ពោលគឺ ទាយាទដំបូង ដែលមិនត្រឹមតែស្វាមីភរិយាអ្នកទាំងពីរនោះទេដែលបន់ព្រះសំពះទេវតាចង់ឱ្យមាន សូម្បីតែអ្នកគាំទ្រក៏ជូនពរដែរ ពេលនេះក្តីស្រមៃក្លាយជាការពិតហើយ។
ក្រោយពីបានកូនស្រីដូចចិត្តដែលប្រាថ្នាហើយ ឃើញថាជីវិតគូស្វាមីភរិយាមួយគូនេះរឹតតែស្រស់បំព្រងលើសដើម ពិសេស បើគិតមកទល់ពេលនេះអ្នកទាំងពីរជិតបានឃើញមុខកូនស្រីបណ្តូលចិត្តហើយ ព្រោះកូនស្រីក្នុងផ្ទៃមានអាយុជិត ៨ ខែ ខ្វះតែជាងមួយខែប៉ុណ្ណោះដល់ថ្ងៃសម្រាលឃើញពិភពលោកខាងក្រៅ។
ដោយឡែក បើងាកមកមើលកូនក្នុងផ្ទៃដែលមានអាយុជិត ៨ ខែពេលនេះនេះវិញ ឃើញថានាងមានមុខមាត់កាន់តែច្បាស់ហើយ ជាពិសេសត្រេមុខឃ្យូដមិនចាញ់ម្តាយឪពុកនោះទេ អ្វីដែលសំខាន់អ្នកគាំទ្រឃើញវីដេអូកូនក្នុងផ្ទៃក្មេងរបស់ Yui Chiranan ចេះញញឹម និង កម្រើកខ្លួនហើយ អ្នកគាំទ្រហាក់ក្នាញ់ និង មានក្តីសុខជំនួសប៉ាម៉ាកថ្មីថ្មោងមួយគូនេះណាស់៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖