
ស្ងាត់ៗ! Bee Namthip បង្ហាញចិញ្ចៀននៅម្រាមដៃនាង ធ្វើឱ្យអ្នកគាំទ្រជ្រួលចង់ស្គាល់ពីម្ចាស់
សម្រាប់កញ្ញា Bee Namthip ជាតារាសម្ដែងថៃមួយរូបដែលមានទាំងសមត្ថភាព និង បទពិសោធក្នុងវិស័យសិល្បៈក្នុងការសម្ដែង ព្រមទាំងជាគ្រូបង្វឹកក្នុងកម្មវិធី The Face ជាច្រើនរដូវកាលផងដែរ។
ដោយឡែក បើនិយាយពីស្នេហារបស់ Bee វិញហក់ដូចជាស្ងប់ស្ងាត់មកជាយូរគួរសមដែរ ដោយតារាសម្ដែងស្រីរូបនេះ មិនដែលនិយាយ ឬ បង្ហើបពីទំនាក់ទំនងស្នេហារបស់ខ្លួនឡើយ។
ស្រាប់តែថ្មីនេះៗ Bee បានបង្ហោះរូបភាពមួយចំនួន ដែលខ្លួនពាក់ចិញ្ចៀននៅម្រាមដៃនាងនៅលើគណនី IG របស់ខ្លួនដោយសរសេសថា៖ «Forever and ever 18/11/23» សូម្បីតែមិត្តភក្តិដែលជិតសិទ្ធិជាច្រើនរបស់ Bee ក៏បានខមិនចូលរួមអបអរផងដេរ។ លើសពីនេះអ្វីដែលធ្វើឱ្យគ្រប់គ្នាសង្ស័យនោះគឺថា៖ «តើអ្នកណាជាម្ចាស់ចិញ្ចៀននេះទៅ ជាអ្នកសិល្បៈ ឬ ជាអ្នកជំនួញ»?
យ៉ាងណាមិញមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីតារាស្រី Bee Namthip នៅឡើយទេ ថាជាការភ្ជាប់ពាក្យ ឬជាការសុំរៀបការ ហើយចំពោះនរណាជាម្ចាស់ចិញ្ចៀនវិញកាន់តែមិនមានអ្នកណាបានដឹងថែមទៀត៕