
Green សារភាពត្រង់ថាស្រឡាញ់បុរសសង្ហាហើយមាន ស្របពេលល្បីលួចបង្កាត់ភ្លើងស្នេហ៍នឹងហាយសូរ
មួយរយៈធំហើយ ដែល Thanwa និង Green សម្រេចចិត្តដើរផ្លូវរៀងខ្លួន បន្ទាប់ពីចំណាយពេលវេលារស់នៅមើលចិត្តគ្នាអស់រយៈពេល ៨ ឆ្នាំមក។ យ៉ាងណាមិញ បើទោះបីជាចំណងស្នេហ៍ត្រូវបានបញ្ចប់ក៏ដោយ តែអតីតគូស្នេហ៍មួយគូនេះបានទម្លាយថា អ្នកទាំងពីរនៅតែរាប់អានគ្នាធម្មតា។
ដោយឡែក បើងាកមកមើល Green វិញ បន្ទាប់ពីបែកជាមួយអតីតគូស្នេហ៍ ថ្មីៗនេះល្បីថា នាងកំពុងតែលួចមានទំនាក់ទំនងស្នេហ៍ជាមួយនឹងហាយសូរម្នាក់ រហូតធ្វើឱ្យតារាស្រីរូបស្រស់ Green នៅមិនសុខចេញមុខបកស្រាយភ្លាមថា ទំនាក់ទំនងស្នេហ៍ជាមួយហាយសូរ ពេលនេះនាងមិនមាននោះទេ គ្រាន់តែហៅគ្នាទៅញុំាបាយធម្មតាតែប៉ុណ្ណោះ។
ស្របពេលនោះដែរ Green ថែមទាំងបានទម្លាយលក្ខណៈសម្បត្តិមនុស្សប្រុសដែលនាងស្រឡាញ់ប្រាប់ដល់អ្នកគាំទ្រដោយឥតលាក់លៀមទៀតថា សម្រាប់បុរសក្នុងក្តីស្រមៃរបស់នាងគឺ នាងចង់បាន ៖ «បុរសស្អាតសង្ហា និង មានកាន់តែល្អ ព្រោះបំណុលនាងច្រើន»៕