(វីដេអូ) ផ្ទុះសរសើរ! តារាចម្រៀង ឆយី ច្រៀងពីរោះខ្លាំង ទាំងបទខ្មែរ និង បរទេសសឹងគ្រប់ចង្វាក់
មហាជននិយមតាមដាន និង ចូលចិត្តស្តាប់បទចម្រៀង Original Song និង Cover ច្បាស់ជាធ្លាប់បានស្គាល់ឈ្មោះមកហើយ ពីតារាចម្រៀងក្មេងវ័យ កញ្ញា ឆយី ដែលកំពុងផ្ទុះភាពល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុក និង Youtube។
បើគិតមកដល់ពេលនេះមានរយៈពេលយូរគួរសមដែរ លើវិស័យចម្រៀងរបស់កញ្ញា ឆយី ដោយក្នុងនោះតារាចម្រៀងស្រីមានទេពកោសល្យរូបនេះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ទៅលើទឹកដមសំឡេងរបស់នាងពិតជាពីរោះសម្បូរបែប ដោយ ឆយី មិនត្រឹមតែអាចច្រៀងបទចម្រៀងជាភាសាខ្មែរ រួមមានបទសម័យ និង ពីដើមនោះទេ បើងាកទៅកាន់បទបរទេសវិញ នាងក៏អាចច្រៀងបានល្អណាស់ដែរ។
លើសពីនោះ ឆយី អាចច្រៀងបានចង្វាក់ភ្លេងគ្រប់ទម្រង់ ដូចជា ចង្វាក់ Blues ចង្វាក់ Jazz ចង្វាក់ Soul ចង្វាក់ R&B ចង្វាក់ Pop និង ចង្វាក់ Fu ទៀតផង៕