គួរឱ្យសរសើរ! ពីក្មេងស្រីម្នាក់ ភឹម ស្រីនោ ដើរតាមក្តីស្រមៃរហូតឈ្នះមកុដ MGC 2023 តំណាងកម្ពុជាទៅប្រកួតនៅវៀតណាម
បើគិតមកដល់ពេលនេះរយៈពេល ២ ថ្ងៃមកហើយ ដែលកម្មវិធី Miss Grand Cambodia 2023 បានស្វែងរកឃើញម្ចាស់មកុដឆ្នាំថ្មី គឺកញ្ញា ភឹម ស្រីនោ ដែលនឹងតំណាងឱ្យកម្ពុជាទៅប្រកួតនៅប្រទេសវៀតណាម។
ក្នុងនោះដែរ ក្រោយពីទទួលបានមកុដ Miss Grand Cambodia 2023 ហើយនោះ កញ្ញា ភឹម ស្រីនូ ក៏ទទួលបានការអបអរសាទរយ៉ាងច្រើនពីសំណាក់មហាជន ក៏ដូចជាសរសើរពីភាពខិតខំប្រឹងប្រែងរបស់នាងលើវិស័យបវរកញ្ញានេះ។
ងាកទៅកាន់ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ ក្រោយពីគ្រងមកុដបាន ២ ថ្ងៃ ស្រាប់តែនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ ក៏បានចេញមកបង្ហោះសារយ៉ាងមានន័យពីក្តីស្រមៃរបស់នាង ពីក្មេងស្រីម្នាក់ដើរតាមក្តីស្រមៃរហូតទទួលបានកាតព្វកិច្ចសំខាន់តំណាងជាតិ។
ក្នុងនោះ MGC 2023 បានរៀបរាប់ថា៖ «ជាក្មេងស្រីម្នាក់ ដែលតែងតែដើរតាមក្តីស្រមៃ រហូតក្លាយជា Miss Grand Cambodia 2023 ហើយនៅក្នុងពេលនេះ នាងខ្ញុំបានទទួលកាតព្វកិច្ចដ៏សំខាន់មួយ ដែលត្រូវបំពេញនាពេលខាងមុខនេះ គឺការក្លាយខ្លួនជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា ទៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2023 ដែលប្រារព្ធឡើងនៅប្រទេសវៀតណាម ដែលការប្រកួតនឹងចាប់ផ្តើមនៅខែតុលា ខាងមុខនេះហើយ…»៕