ប៉ុននេះច្បាស់ដូចថ្ងៃ! Jes បញ្ជាក់រឿងគេល្បីបែកពី Vill ក្រោយខកខានផុសរូបស្វីតៗដូចមុន
អស់រយៈពេលប្រមាណជា ៥ ឆ្នាំមកហើយ ដែលគូស្នេហ៍តារាប្រុស លោក Jes Jespipat និង តារាស្រីស្រស់ Vill Wannarot មានទំនាក់ទំនងស្អិតល្មួតជាមួយគ្នា ដែលធ្វើឱ្យមហាជនចាំអ៊ុតមើលតែថ្ងៃចូលរោងការតែប៉ុណ្ណោះ។
កន្លងមកតារាស្រីប្រុសគូនេះ តែងបង្ហោះរូបភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមពុំសូវជាដាច់ឡើយ ដែលនាំឱ្យមហាជនតាមដានជារឿយៗ។ ដោយឡែក ថ្មីៗនេះ ស្រាប់តែគេឃើញបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់តារាប្រុសស្រីគូនេះ ហាក់ស្ងាត់ពុំសូវជាបានបង្ហាញរូបភាពគូដូចពីមុនឡើយ ដែលនេះបានធ្វើឱ្យអ្នកគាំទ្រផ្ទុះការសង្ស័យថា គូស្នេហ៍អ្នកទាំងពីរកំពុងរកាំរកូសនឹងគ្នា។
តួយ៉ាងកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ស្រីស្រស់ Vill បានបង្ហោះរូបភាពជាមួយនឹងម្តាយដែលនាំគ្នាទៅលម្ហែកាយនៅសមុទ្រយ៉ាងរីករាយ ហើយគេឃើញមានអ្នកគាំទ្រជាច្រើនចូលទៅបញ្ចេញមតិ ថាតារាប្រុស Jes និង Vill ចែកផ្លូវគ្នា ដោយមានមតិខ្លះលើកឡើងថា ៖ «ចែកផ្លូវគ្នាជាមួយនឹង Jes មែនទើបពុំសូវឃើញបង្ហោះរូបភាពគូជាមួយគ្នា, ធម្មតាគូស្នេហ៍មួយគូនេះផ្អែមល្ហែមណាស់បើចែកផ្លូវគ្នាមែនពិតជាគួរឱ្យសោកស្តាយ , មិនឃើញរូបភាព និង វីដេអូស្និទ្ធស្នាលគ្នាមកយូរហើយ ព្រមទាំងមតិជាច្រើនទៀត»។
យ៉ាងណាមិញ ងាកមកមើលអ្នកកំលោះ Jes Jespipat ព្រោះតែឃើញព័ត៌មានផ្ទុះល្បីកក្រើកពេក នៅពុំសុខអ្នកកំលោះរូបនេះ ក៏ចេញមកទម្លាយច្បាស់នូវទំនាក់ទំនងរបស់លោក និង សង្សារថា ៖ «សម្រាប់ទំនាក់ទំនងលោក និង សង្សារគឺពុំបានចែកផ្លូវគ្នាដូចដែលព័ត៌មានល្បីឡើយ។ ក្នុងនោះសម្រាប់ហេតុផលដែលលោក និង សង្សារមិនបានបង្ហោះរូបភាពស្និទ្ធស្នាលដូចមុនក៏ព្រោះអ្នកទាំងពីរជាប់រវល់ការងាររៀងៗខ្លួន តែក៏បានជួបគ្នាខ្លះដែរ គ្រាន់តែថាលោកពុំបានបង្ហោះរូបភាពឱ្យមហាជនឃើញប៉ុណ្ណោះ»៕