ជីវិតមិនទៀង! ជិតដល់ម៉ោងឡើងឆាក តារាចម្រៀង Soprano ម្នាក់ ប្រទះឃើញដេកស្លា-.ប់ស្ដូកស្ដឹងក្នុងបន្ទប់ទឹក
នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ តារាចម្រៀង Soprano មានវ័យ ៤៦ ឆ្នាំ ឈ្មោះ Lee Sang Eun ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹក មុនពេលនាងឡើងសម្តែង។
យោងតាមសារព័ត៌មាន New1 បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែលជា ៨ កន្លះយប់ បុគ្គលិកម្នាក់ក្នុងកម្មវិធីដែលអ្នកស្រី Lee Sang Eun ត្រៀមនឹងឡើងឆាកសម្ដែង បានទូរស័ព្ទទៅប៉ូលិស បន្ទាប់ពីបានរកឃើញសាកសពរបស់តារាចម្រៀងរូបនេះនៅក្នុងបន្ទប់ទឹកនារីជាន់ទី៣ នៃទីតាំងក្នុងកន្លែងប្រគំតន្ត្រី។
បុគ្គលិករូបនោះ បានរៀបរាប់ទៅកាន់ប៉ូលិសថា ៖ «នៅពេលជិតដល់ម៉ោងដែល Lee Sang Eun ត្រូវឡើងឆាក ប៉ុន្តែមិនបានឃើញនាងឈរត្រៀមនៅខាងក្រោយឆាកនោះទេ ទើបខ្ញុំដើរទៅរកនៅតាមបន្ទប់ទឹក។ បន្ទាប់មកក៏ខ្ញុំបានឃើញនាងដេកសន្លប់ស្ដូកស្ដឹងនៅលើឥដ្ឋតែម្ដង» យ៉ាងណាមិញ យោងតាមសារព័ត៌មាន Yonhap News ក៏បានរាយការណ៍ដែរថា ប៉ូលិសបាន និង កំពុងស៊ើបអង្កេតឧប្បត្តិហេតុមួយនេះ ប៉ុន្តែមិនមានការសង្ស័យអ្វីនោះឡើយ៕