(វីដេអូ) ទិដ្ឋភាពពិធីបុណ្យស-ពម្ដាយ នាយ តាក់ស៊ី សោកសៅក្រៀមក្រំ គួរឱ្យស្រណោះណាស់
ជាដំណឹងដ៏ក្រៀមក្រំមួយសម្រាប់អ្នកសិល្បៈ និង មហាជនដែលស្រឡាញ់ចូលចិត្តតារាកំប្លែង នាយ តាកស៊ី ដោយនៅល្ងាចថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ តារាកំប្លែងរូបនេះ បានប្រកាសដំណឹងមរណភាពរបស់ម្ដាយពោរពេញដោយក្ដីស្រណោះអាឡោះអាល័យជាទីបំផុត។
បន្ទាប់ពី នាយ តាក់ស៊ី ប្រកាសដំណឹងមរណទុក្ខនៃការបាត់បង់អ្នកម្ដាយជាទីគោរពស្រឡាញ់ដោយសារជរាពាធមិនបានប៉ុន្មាន គេក៏ឃើញមិត្តភក្ដិនៅក្រៅ និង ក្នុងរង្វង់សិល្បៈជាច្រើន បានបង្ហោះសារចូលរួមមរណទុក្ខដ៏នាយ តាក់ស៊ី និង ក្រុមគ្រួសារយ៉ាងច្រើនបន្តបន្ទាប់។
ក្នុងនោះ នាយ តាក់ស៊ី ក៏បានប្រកាសប្រាប់មិត្តភក្ដិបងប្អូន និង សាច់ញាតិជិតឆ្ងាយឱ្យបានជ្រាបថា សពម្ដាយរបស់លោកនឹងត្រូវរៀបចំពិធីបូជានៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៧ និង ៥ នាទីយប់ ស្ថិតនៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ដោយឡែក បើក្រឡេកទៅមើលទិដ្ឋភាពពិធីបុណ្យសពម្ដាយតារាកំប្លែង នាយ តាក់ស៊ី វិញ ឃើញថាមានសភាពក្រៀមក្រំ សោកសៅ គួរឱ្យស្រណោះណាស់៕