កៅ សីហា ទ្រាំមិនបានដៀល Influencer មួយចំនួនខ្សោយភាសាខ្មែរ ដែលចូលចិត្តប្រើពាក្យ «ជាមួយនឹង« «ធ្វើការ» ដដែលៗពេលនិយាយម្តងៗ
កាលពីយប់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកតាមដាន អ្នកនិពន្ធ និង ដឹកនាំល្បីឈ្មោះលោក កៅ សីហា មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះសារដៀលចំៗដល់ Influencer មួយចំនួន ក្នុងការប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវ។
ក្នុងនោះ លោក កៅ សីហា បានសរសេរសំណេរ ប្រើពាក្យធ្ងន់ៗថា៖ «ពាក្យ៖ «ជាមួយនឹង» និង «ធ្វើការ» = ភាសា Influencer ស្រុករំដួល កម្រិតអន់ភាសាខ្មែរ? ប្រើកិរិយាស័ព្ទ ក៏ប្រើទៅ ចាំបាច់ថែមអាពាក្យ «ធ្វើការ» មករកងាប់អី? ហើយភ្ជាប់ឃ្លា ភ្ជាប់ពាក្យ ម៉េចបានប្រើតែអាឈ្នាប់ «ជាមួយនឹង»? បែបពួកគាត់គិតថា ប្រើពាក្យអស់ហ្នឹងទៅវា «ឡូយ»? «ទំនើប»? ឬ អត់ចេះរៀបប្រយោគ? ឬនេះជាប្រយោគភាសាខ្មែរសម័យនេះ? ថ្ងៃនេះ ខ្ញុំមក «ធ្វើការ» ជិះ «ជាមួយនឹង» ឡានក្រុង ដើម្បី «ធ្វើការ» ទស្សនា «ជាមួយនឹង» ទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ទីក្រុងភ្នំពេញ។ ស្អីតិច យើងធ្វើការដាក់… បន្ទាប់មកយើងធ្វើការបន្ថែម… ធ្វើការៗៗៗម៉ែ GG … MjKj អស់នេះ អ.អាយ.ភី New Khmer!»។
លើសពីនោះ ដោយកើតក្តីមិនពេញចិត្តខ្លាំង លោក កៅ សីហា ក៏បានបន្ថែមមតិនៅខាងក្រោមសំណេរមួយនោះទៀតថា៖ «នៅព្រលះ ពួក Mi ប្រើពាក្យ បងអូន ទៀត! ពួក mi jkj អស់នេះវានាំគ្នាបំផ្លាញភាសាខ្មែរយ៉ាងគគ្លើន»៕