
បងស្រី Grand ទម្លាយផ្លូវចិត្តប្អូនស្រីគ្មានលាក់ ក្រោយប្រកាសបញ្ចប់ទំនាក់ទំនងជាមួយ Denkhun
មួយរយៈហើយដែលគូស្នេហ៍តារាស្រី Grand និង Denkhun បានប្រកាសផ្តាច់ទំនាក់ទំនងស្នេហាជាមួយគ្នា។ យ៉ាងណាមិញ ខណៈចំណងស្នេហ៍ត្រូវបានបញ្ចប់ Grand តែងលេចមុខជាញឹកញាប់ក្នុងការផ្តល់បទសម្ភាសដើម្បីជម្រះមន្ទឹលរបស់អ្នកគាំទ្រជុំវិញរឿងរ៉ាវបែកមួយនេះ។
សម្រាប់ Denkhun វិញ មិនទាន់ឃើញចេញមុខនៅឡើយទេ រហូតមហាជនគិតថា ប្រហែលលោកកំពុងតែសំងំព្យាបាលរបួសផ្លូវចិត្តហើយក៏ថាបាន ទើបមិនទាន់ចេញមុខបែបនេះ។
ទន្ទឹមនឹងផ្លូវចិត្តមានមិនទាន់ជាសះស្បើយ ថ្មីៗនេះបងស្រីរាប់អានជាមួយ Grand ម្នាក់ បានចេញមុខទម្លាយផ្លូវចិត្តប្អូនស្រីប្រាប់ដល់អ្នកគាំទ្របន្ថែមដោយឥតលាក់លៀមថា ក្រោយពេលបែកបាក់គ្នា Grand បានមកព្រឹក្សាជាមួយនាងរហូត ហើយពេលនេះផ្លូវចិត្តរបស់ Grand ក៏ចាប់ផ្តើមប្រសើរឡើង និង ត្រឡប់ទៅបំពេញការងារនៅក្នុងសិល្បៈវិញខ្លះហើយ នាងសង្ឃឹមថា អ្នកគាំទ្រនឹងនៅបន្តលើកទឹកចិត្តដល់អតីតគូស្នេហ៍មួយគូនេះបន្តទៀតផងដែរ៕