ក្ដីសុខពេញទី! ប៊េននី យាំង ប្រកាសពពោះកូនទី ២ ហើយ ក្រោយកូនប្រុសច្បងអាយុ ១០ ខែ
គិតមកដល់ពេលនេះ តារាសម្ដែងស្រីរូបស្រស់ បេនី យ៉ាំង បានសម្រាលកូនប្រុសដ៏ថ្លោសទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ម្នាក់ រយៈពេល ១០ ខែហើយ ដោយកូនប្រុសបណ្ដូលចិត្តរបស់នាង លី អាន ហៅ Corsin បានឃើញពន្លឺព្រះអាទិត្យនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ។
ក្នុងនោះដែរ ថ្មីៗនេះ អតីតតារាស្រីស្រស់សោភារូបនេះ ក៏បានជួបជុំស្វាមីវិញហើយដែរ ក្រោយពីអ្នកទាំង ២ បានបែកបាក់គ្នាមួយរយៈតាំងពីកូននៅក្នុងពោះមកម្ល៉េះ។
យ៉ាងណាមិញ ក្រោយពីត្រូវរ៉ូវគ្នានឹងស្វាមី ព្រមទាំងកាន់តែបង្កើតចំណងស្នេហ៍ដ៏ផ្អែមល្ហែម និង ទទួលបានសុភមង្គលយ៉ាងពេញទីក្នុងគ្រួសារតូចមកនោះ នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៣ នេះ អ្នកនាង ប៊េននី យុំាង បានប្រកាសពពោះកូនទី ២ ហើយ។
ក្នុងនោះ ប៊េននី យុំាង បានឱ្យដឹងថា៖ «Corsin ក្លាយជាបងគេហើយ ហាហា 4.04.2023»៕