បើនិយាយពីជីវិតឯកជនរបស់កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ចាប់តាំងពីមានកូនស្រីម្នាក់ជាចំណងដៃមក កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នម ការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្ដីសម្លាញ់ ធ្វើឱ្យសុភមង្គលក្នុងគ្រួសាររបស់ពួកគេក៏កាន់តែមានក្ដីសុខ យល់ចិត្តគ្នាខ្លាំងទ្វេដង។
និយាយដល់ក្ដីសុខក្នុងគ្រួសារ ជារឿយៗ ស៊ន សៀវម៉ី តែងបង្ហោះរូបថតបង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយស្វាមីនៅលើបណ្ដាញសង្គម ធ្វើឱ្យមហាជនលួចសរសើរមិនស្ទើរឡើយ។ មិនត្រឹមតែមានក្ដីសុខក្នុងគ្រួសារទេ ជំទាវ ស៊ន សៀវម៉ី និង គ្រួសារក៏កំពុងរស់នៅក្នុងផ្ទះវីឡាតម្លៃរាប់ម៉ឺនដុល្លារ ដែលប្ដីប្រពន្ធអ្នកទាំងពីរបានរៀបចំពិធីឡើងគេហដ្ឋានថ្មីកាលពីមួយរយៈមុន។
លើសពីនេះ បើងាកទៅមើលគណនីហ្វេសប៊ុករបស់ជំទាវ ស៊ន សៀវម៉ី ថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ខណៈឃើញជំទាវរូបនេះ បង្ហោះរូបភាពដំណើរកម្សាន្តបង្ហាញក្ដីសុខខ្លាំងជាមួយកូនស្រីជាស្រឡាញ់។ ចំពោះរូបភាពប៉ុន្មានសន្លឹកនោះដែរ អ្វីកាន់តែចាប់អារម្មណ៍ទៀតទៅលើជីវិតយ៉ាងអភិជនរបស់ជំទាវ ដោយឃើញជិះរថយន្តសេរីទំនើបយ៉ាងថ្មីសន្លាង mercedes ពណ៌ខ្មៅ ផ្លាកលេខផ្ទាល់ខ្លួន ដែលមានតម្លៃខ្ទង់រាប់សែនដុល្លារឯណោះ៕