Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ខៀវ សានសាណា ថាសល់តែរូបថត និង អនុស្សាវរីយ៍ល្អៗជាមួយម្ដាយក្មេកប៉ុណ្ណោះ
តារា

ខៀវ សានសាណា ថាសល់តែរូបថត និង អនុស្សាវរីយ៍ល្អៗជាមួយម្ដាយក្មេកប៉ុណ្ណោះ

អត្ថបទដោយ​៖ បេប៊ី មករា ២៥, ២០២៣

ថ្មីៗនេះ ខៀវ សានសាណា បានប្រកាសដំណឹងដ៏សែនក្រៀមក្រំ គឺម្ដាយក្មេករបស់នាងបានទទួលមរណភាពកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ នៅលើទឹកដីប្រទេសអូស្ដា្រលី។

ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំខាងលើ ខៀវ សានសាណា និង ស្វាមី មិនបានហោះហើរទៅចូលរួមពិធីបុណ្យសពជូនអ្នកមានគុណភ្លាមៗទេ ដោយប្ដីប្រពន្ធអ្នកទាំងពីរនៅបំពេញភារកិច្ចនៅស្រុកខ្មែរ មិនទាន់អាចចាកចេញបាន តែយ៉ាងណាពិធីការិនីរូបនេះបានលើកឡើងថា នាងនឹងធ្វើដំណើរនៅប្រទេសអូស្ត្រាលីនៅយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ ហើយ។

ក្នុងនោះ ខៀវ សានសាណា បានបង្ហាញក្ដីអាឡោះអាល័យចំពោះម្ដាយក្មេកជាខ្លាំង ព្រោះម្ដាយក្មេកនាងស្រឡាញ់ពេញចិត្តនាងប្រៀបដូចកូនស្រីបង្កើត។ ពិធីការិនីដ៏ឆ្នើមខាងលើបានលើកឡើងយ៉ាងស្រណោះថា ៖ «នៅសល់តែរូបថត និង អនុស្សាវរីយ៍ល្អៗជាមួយម៉ាក់ក្មេក។ ថ្ងៃនេះត្រូវទៅបំពេញការងារនៅខេត្តបាត់ដំបង១ថ្ងៃសិន។ ស្អែកយប់ហោះទៅទីក្រុងស៊ីដនី ដើម្បីធ្វើបុណ្យសព និង លាជាលើកចុងក្រោយ»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់