Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) ត្រឡប់ពីសិក្សានៅក្រៅប្រទេស ធុច សាលិ បានរៀនបញ្ចប់ថ្នាក់ទី ១២ ប្រឡងបាក់ឌុបឆ្នាំនេះហើយ
តារា

(វីដេអូ) ត្រឡប់ពីសិក្សានៅក្រៅប្រទេស ធុច សាលិ បានរៀនបញ្ចប់ថ្នាក់ទី ១២ ប្រឡងបាក់ឌុបឆ្នាំនេះហើយ

អត្ថបទដោយ​៖ Lyhorng ធ្នូ ៧, ២០២២

មហាជនសុទ្ធសឹងបានស្គាល់ និង ចាំពីក្មេងប្រុសឈ្មោះ សាលិ ដែលខ្សែជីវិតរបស់ក្មេងប្រុសរូបនេះ ត្រូវបានផ្លាស់ប្ដូរទាំងស្រុងពីក្មេងប្រុសលក់វត្ថុអនុស្សាវរីយ៍ ក្លាយជាក្មេងដ៏ល្បីឈ្មោះទទួលបានការទំនុកបម្រុងទៅរស់នៅ និង សិក្សានៅក្រៅប្រទេស ដោយសារទេពកោសល្យដ៏ពូកែ និង ភាពឆ្លាតវៃអាចនិយាយបាន ១៥ ភាសានោះ។

ក្រោយពីបានរស់នៅ និង សិក្សានៅប្រទេសចិនប្រមាណជាង ៣ ឆ្នាំ ចាប់តាំងពីដើមឆ្នាំ ២០១៩ កន្លងទៅ មកដល់ពេលនេះ សាលិ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ បន្ទាប់ពីសម្រាកពីការសិក្សា និង ត្រឡប់មករស់នៅស្រុកខ្មែរវិញ ព្រមទាំងបន្តការសិក្សាចំណេះដឹងទូទៅនៅសាលាខ្មែរប៉ុន្មានជាង ១ ឆ្នាំនេះផងដែរ។

បន្ទាប់ពីវិលត្រឡប់ពីសិក្សាក្រៅប្រទេស សាលិ ក៏ត្រូវមហាជនចាប់អារម្មណ៍ខ្លាំងជាមួយភាពផ្លាស់ប្ដូររបស់លោកទាំងចំណេះដឹង សមត្ថភាពរបស់ក្មេងប្រុសរូបនេះកាន់តែពូកែ ជាពិសេសនោះគឺចាប់អារម្មណ៍ខ្លាំងជាមួយរូបរាងរបស់ សាលិ ហាក់កាន់តែចម្រើនវ័យធំពេញរូបពេញរាង ដែលមើលទៅមុខមាត់កាន់តែស្រស់សង្ហាខ្លាំង។

ដោយឡែក ថ្មីៗនេះ បើតាមបណ្ដាញសង្គម TikTok របស់បុគ្គលវ័យក្មេងដ៏ពូកែរូបនេះបានឱ្យដឹងថា លោកបានបញ្ចប់ការសិក្សាចំណេះដឹងទូទៅថ្នាក់ទី ១២ ហើយ ដែល សាលិ ក៏បានបង្ហាញវត្តមានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ នេះ ដោយទើបតែបញ្ចប់នៅថ្មីៗនេះ និង ទទួលបានពាក្យពេចន៍ជូនពរជាច្រើនពីមហាជនផងដែរ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់