Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 (វីដេអូ) សឿ សុធារ៉ា ស្រឡាំងកាំងពេល ម៉ូលីកា មកសំពះសុំទោសដល់វត្ត ហើយជូនលុយ ២៥ ម៉ឺនរៀល ទឹកត្រចៀកកាំ ១ ឡូត៍
តារា

(វីដេអូ) សឿ សុធារ៉ា ស្រឡាំងកាំងពេល ម៉ូលីកា មកសំពះសុំទោសដល់វត្ត ហើយជូនលុយ ២៥ ម៉ឺនរៀល ទឹកត្រចៀកកាំ ១ ឡូត៍

អត្ថបទដោយ​៖ Vathey វិច្ឆិកា ២៤, ២០២២

កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានមហាជនជាច្រើនបានទម្លាយវីដេអូខ្លីមួយ កាត់ចេញពីការ Live ផ្ទាល់ពាក់ព័ន្ធនឹងមេតុងទីនល្បីម្នាក់ឈ្មោះ ម៉ូលីកា បាននិយាយពេញៗមាត់ ថាតារាសម្ដែង សឿ សុធារ៉ា ឆ្កួត។

ក្រោយការនិយាយចេញពីការ Live របស់អ្នកលក់ឡេ និង ជាមេតុងទីនបែបនេះមិនបានប៉ុន្មានផង ក៏កើតមានការរិះគន់ពេញបណ្ដាញសង្គមពីសំណាក់មហាជនជាច្រើន រហូតធ្វើឱ្យមេតុងទីនអានឡាញដ៏ល្បីឈ្មោះ ម៉ូលីកា បានចេញមុខសុំទោសមហាជនភ្លាមៗចំពោះទង្វើ និង ពាក្យសម្តីដែលខ្លួនបានថាឱ្យអ្នកនាង សឿ សុធារ៉ា ទាំងការបង្ហោះលើហ្វេសប៊ុក និង ការទៅក្រាបសំពះសុំទោស សឿ សុធារ៉ា ដល់វត្តដែលនាងកំពុងស្នាក់នៅ ជាមួយការសម្រក់ទឹកភ្នែកនិយាយទាំងអួលដើម-កពីកំហុសអចេតនារបស់ខ្លួន។

ក្រឡេកទៅមើល អ្នកនាង សឿ សុធារ៉ា ឯនោះវិញ ក្រោយអ្នកលក់ឡេ និង ជាមេតុងទីនល្បីឈ្មោះ ម៉ូលីកា ទៅក្រាបសុំទោសដល់វត្តហើយនោះ ខ្លួនហាក់ស្រឡាំងកាំងយ៉ាងខ្លាំង ដោយបន្ទាប់ពីមានការសុំទោសនោះរួច ស្រាប់តែអ្នកនាងក៏បានបង្ហោះរូបភាពជាមួយសាររៀបរាប់ថា ៖ «បងប្អូនអើយ នាងខ្ញុំមិនដឹងថាពួកគាត់មកដល់វត្តភ្លាមៗអ៊ីចឹងទេ! គាត់មកដល់ភ្លាមថតភ្លាម គាត់ជូនលុយខ្ញុំ ២៥ ម៉ឺនរៀលខ្មែរ និង ទឹកត្រចៀកកាំ ១ ឡូត៍។ ឱព្រះជាម្ចាស់អើយ!»។

យ៉ាងណាមិញ តាមរយៈសកម្មភាព និង ទង្វើរបស់មេតុងទីនល្បីឈ្មោះ ម៉ូលីកា ដែលបានមកសំពះសុំទោស សឿ សុធារ៉ា ដល់វត្តនេះ បានធ្វើឱ្យមហាជនមួយចំនួនធំមើលឃើញថា មេតុងទីនល្បីឈ្មោះរូបនេះ ហាក់ដូចជាសម្តែងដើម្បីធ្វើឱ្យមហាជនស្ងប់ចិត្តនឹងកំហុសរបស់នាងប៉ុណ្ណោះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់