(វីដេអូ) មហាជនជួយអរ ក្រោយឃើញ ឌីជេ ឡាយអ៊ិន កាន់ម៉ៃក្រូហ្វូនធ្វើជាពិធីករវិញ
កាលពីពេលថ្មីៗនេះ មហាជននិយមតាមដានព័ត៌មានរបស់អតីតពិធីករធ្លាប់ទទួលបានប្រជាប្រិយភាព ឌីជេ ឡាយអ៊ិន ក្រោយបានចាកចេញពីពន្ធនាគារកាលពីអំឡុងខែមិថុនា ឆ្នាំ ២០២២ មកដល់ពេលនេះរយៈពេលប្រមាណ ២ ខែហើយ គឺលោកកំពុងតែរស់នៅក្នុងជីវភាពខ្វះខាត ដោយបានត្រឹមរៀបចំបាយទឹកឱ្យប្អូនស្រីជាជាងអ៊ុតសក់នៅផ្សារ ព្រោះពុំទាន់អាចស្វែងរកការងារបានធ្វើ។ នេះបើតាមការឱ្យដឹងពីពិធីករ លោក សុខ រ៉ាស៊ី កន្លងមក។
យ៉ាងណាថ្មីនេះ ឌីជេ ឡាយអិន ហាក់ទទួលបានក្តីសង្ឃឹមជាថ្មី ដោយលោកត្រូវបានលោក ឌួង ឆាយ ផ្ដល់ឱកាសការងារដើម្បីកែប្រែខ្លួនឡើងវិញ បន្ទាប់ពីលោកជាប់ពន្ធនាគាររយៈពេលប្រមាណជា ៣ ឆ្នាំ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន និង រក្សាទុកអាវុធខុសច្បាស់ ដោយត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីចុងឆ្នាំ ២០១៨ កន្លងទៅ។
ក្រោយពីទទួលបានការងារថ្មីហើយនោះ ឌីជេ ឡាយអិន ក៏បានបង្ហាញវត្តមានជាថ្មីនៅលើឆាកកាន់ម៉ៃក្រូហ្វូនធ្វើជាពិធីករក្នុងកម្មវិធីដោយផ្តល់ឱកាសពីលោក ឌួង ឆាយ កាលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខមមិនអបអរសាទរដល់លោកផងដែរ។
លើសពីនោះ ក្រោយមានវត្តមានជាពិធីករជាថ្មី មហាជនក៏នៅតែផ្តល់កម្លាំងចិត្តដល់លោក ព្រមទាំងបានសរសើរពីថ្វីមាត់ជាពិធីកររបស់ ឌីជេ ឡាយអិន គឺនៅតែល្អដូចដើម៕