(វីដេអូ) Engfa ពោលទាំងរំភើបចិត្ត ពេលតារាស្រី Jooy និង ស្វាមីធ្វើរឿងនេះជាមួយនាង
ចាប់តាំងពីទទួលតំណែងជាម្ចាស់មកុដ Miss Grand Thailand ២០២២ នៅថ្ងៃ ៣០ ខែមេសា ឆ្នាំ ២០២២ កន្លងមកនោះ ប្រជាប្រិយភាពរបស់ Engfa Waraha ហាក់កាន់តែបំបុកឡើងមួយកម្រិតទៀត ដោយសារតែរូបសម្រស់ ក៏ដូចជាអត្តចរិតរបស់នាង ព្រមជាមួយនឹងសមត្ថភាពសិល្បៈជាច្រើនទៀត។
ដោយសារតែលទ្ធផលគាំទ្របែបនេះហើយ ដែលបានប្រែក្លាយជីវិតរបស់នាងកាន់តែមានពន្លឺកាន់តែចែងចាំងនោះ ពិសេសបើនិយាយពីការងារនៅក្នុងសិល្បៈវិញក៏មិនធម្មតាដែរ ពោលគឺក្តោបក្តាប់បានការងារសិល្បៈមិនតិចនោះឡើយ ស្ទើរតែគ្មានពេលសម្រាកតែម្តង។
ខណៈក្រុមហ៊ុនជាច្រើនកំពុងតែសម្រុកជួលនាងឱ្យរួមសហការការងារជាមួយ ក្នុងនោះគេក៏សង្កេតឃើញមានតារាស្រី Jooy និង ស្វាមីផងដែរ ដែលបានសហការការងារជាមួយនឹងម្ចាស់មកុដ MGT ២០២២ កញ្ញា Engfa Waraha នេះ ពោលគឺអ្នកទាំងងពីរបានយកកញ្ញា Engfa Waraha ជាទូតសុឆន្ទៈឱ្យផលិតផលរបស់ខ្លួន។
យ៉ាងណាមិញ បន្ទាប់ពីគូស្វាមីភរិយាតារាល្បីបានយកខ្លួនជាទូតសុឆន្ទៈភ្លាម ស្រាប់តែ Engfa Waraha បានបង្ហាញអារម្មណ៍យ៉ាងរំភើបថា ៖ «អរគុណបងទាំងពីរដែលជឿទុកចិត្តឱ្យខ្ញុំក្លាយជាទូតសុឆន្ទៈផលិតផល VIVID SKIN ខ្ញុំពិតជារំភើបខ្លាំងណាស់ ខ្ញុំនឹងធ្វើឱ្យល្អបំផុត ហើយក៏អរគុណអ្នកទាំងពីរសម្រាប់កាដូនាឡិកាម៉ាក Rolex មួយនេះផងដែរ»៕