ពេល Ying Rhatha ចូលរោងការភ្លាម ស្រាប់តែ Jooy ទម្លាយអារម្មណ៍បែបនេះភ្លែត
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ នេះពិតធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង ព្រោះថាជាថ្ងៃដែលមហាជនអ្នកគាំទ្រទន្ទឹងរង់ចាំបានមកដល់ គឺតារាស្រី Ying បានកាន់ដៃគូដណ្ដឹងរបស់ខ្លួនចូលរោងការតាមប្រពៃណីហើយ បន្ទាប់ពីចុះសំបុត្រអាពាហ៍ពិពាហ៍មួយរយៈធំមកនោះ។
ក្នុងថ្ងៃដ៏សែនមានអត្ថន័យនេះ តារាស្រី Ying បានសម្ដែងអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ដែលខ្លួនអាចគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាតមាន ឪពុកម្ដាយទាំងសងខាង និង ញាតិមិត្តប្រុសស្រីជាសក្ខីភាពស្នេហ៍ក្នុងថ្ងៃពិសេស។
ដោយឡែក ងាកទៅមើលតារាស្រីប្រុសថៃ ដែលជាមិត្តរួមអាជីពក៏បានអញ្ជើញជាភ្ញៀវកិត្តិយសយ៉ាងអធិអធមផងដែរ។ ដូចគ្នានោះ សម្រាប់តារាស្រី Jooy Warattaya និង ស្វាមី លោក Push ក៏បានអញ្ជើញចូលរួមថ្ងៃជាភ្ញៀវកិត្តយក្នុងកម្មវិធីមង្គលតារាស្រី Ying ដែរ។
លើសពីនោះ តារាស្រី Jooy បានបង្ហោះសារជូនពរយ៉ាងមានអត្ថន័យថា ៖ «ចូលរួមអបអរផងណាបងស្រី ពិតជារីករាយណាស់ដែលឃើញបងមានក្ដីសុខ។ ជាពិសេសបងស្រី Ying ពីព្រោះថ្ងៃនេះជាថ្ងៃខួបកំណើតផង។ បងស្រី Ying ជាមនុស្សម្នាក់ក្នុងសិល្បៈដែលខ្ញុំស្រឡាញ់ខ្លាំងណាស់ ពិតជាសប្បាយចិត្តដែលបងទាំងពីរ មានក្ដីសុខសុភមង្គល ស្រឡាញ់បងខ្លាំងណាស់»។
ក្រោយពីតារាស្រី Jooy បង្ហោះសារជូនពរបែបនេះហើយ គេក៏ឃើញតារាស្រី Ying បានចូលទៅបញ្ចេញមតិតបវិញថា ៖ «ស្រឡាញ់អូនណាស់ ចាំយើងណាត់ជួបគ្នាណា»។ ជាមួយគ្នានោះ ងាកទៅមើលអ្នកគាំទ្រក៏បានសរសេរសារជូនពរដល់គូស្វាមីភរិយាថ្មីថ្មោងនេះពេញបណ្ដាញសង្គមដូចគ្នា៕