![Tong Tong និង Best ឆ្លើយឥតលាក់លៀមពីសម្ពន្ធភាពស្នេហាបច្ចុប្បន្ន ក្រោយអ្នកគាំទ្រសួរសំណួរនេះឡើង](https://www.popular.com.kh/wp-content/uploads/2022/05/pn-02-8.jpg)
Tong Tong និង Best ឆ្លើយឥតលាក់លៀមពីសម្ពន្ធភាពស្នេហាបច្ចុប្បន្ន ក្រោយអ្នកគាំទ្រសួរសំណួរនេះឡើង
ក្រោយពីប្រកាសប្រាប់មហាជនជាសង្សារផ្លូវការមក គេសង្កេតឃើញថា គូស្នេហ៍តារាប្រុសរូបសង្ហា Tong Tong និង តារាស្រីស្រស់ Best គឺកាន់តែផ្អែមល្ហែមខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដល់ថ្នាក់មហាជនអ្នកគាំទ្រលួចច្រណែនទៀតផង។
សម្រាប់គូស្នេហ៍មួយគូនេះចាប់តាំងតែស្រឡាញ់គ្នាមក គេឃើញថាពួកគេទាំងពីរតែងបង្ហាញភាពស្អិតល្មួត ជាមួយគ្នាមិនដែលដាច់នោះទេ។
យ៉ាងណាមិញ ទោះបីគូស្នេហ៍មួយគូនេះ ឧស្សាហ៍បង្ហាញពីក្ដីស្រឡាញ់ឱ្យគ្នាជារឿយៗលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមក៏ដោយ តែក៏នៅមានមហាជនមួយចំនួនតែងសួរនាំពីសម្ពន្ធភាពរបស់ពួកគេដែរ ដោយហាក់ចង់ជីកឫសជីកគល់ពីស្នេហារបស់ពួកគេថាពេលនេះ ក្ដីស្នេហ៍ឈានដល់កម្រិតណាហើយ។
មិនទុកឱ្យមហាជនមានចម្ងល់យូរ ថ្មីៗនេះ ស្រាប់តែតារាប្រុស Tong Tong និង សង្សារ បានចេញមកឆ្លើយសំណួរដែលចោទសួរឡើងខាងលើថា ៖ «សព្វថ្ងៃគូស្នេហ៍អ្នកទាំងពីរគឺកំពុងតែមានក្ដីសុខខ្លាំង មិនមានអ្វីជាក្ដីបារម្ភឡើយ»។ ក្នុងនោះបើនិយាយពីអ្នកគាំទ្រ ដែលស្រឡាញ់ពេញចិត្តអ្នកទាំងពីរ ហាក់រំភើបចិត្តណាស់ដែលបានឮថាក្ដីស្នេហ៍ពួកគេកំពុងតែមានក្ដីសុខដូចនេះ៕