ផ្ទុះការជជែកវែកញែកបែកផ្សែង ពេលឃើញបេក្ខភាព ស្រ៊ាង ស្រីនិច អរពេកភ្លេចខ្លួនរត់ហួសឱពុក
ពិតណាស់ ក្នុងសប្ដាហ៍ទី ២ នៃកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition នេះ សង្កេតឃើញថាលើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍បញ្ចេញមតិវែកញែក និងមានពាក្យពេចន៍រិះគន់ជាខ្លាំងចំពោះបេក្ខភាពប្រឡងមួយរូប ដែលមានឈ្មោះថា ស្រ៊ាង ស្រីនិច មកពីខេត្តព្រៃវែង។
ជុំវិញរឿងផ្ទុះការរិះគន់ជាច្រើននេះដែរ គឺពេលឃើញសកម្មភាព ស្រ៊ាង ស្រីនិច បន្ទាប់ពីធ្វើការបង្ហាញសមត្ថភាពបកស្រាយចម្រៀងចំពោះមុខគណៈកម្មការ និងទទួលបានសំបុត្រមាសឆ្លងទៅកាន់វគ្គបន្តហើយនោះ ដែលពេលដើរចេញក្រៅវេទិកាប្រឡង គេឃើញប៉ារបស់នាងបានបម្រុងរត់ទៅឱបកូនបង្ហាញក្ដីរំភើបអបអរ ប៉ុន្តែខណៈនោះស្រាប់តែនាងបានរត់ហួសប៉ាទៅឱបពិធីការិនីមុនវិញ ធ្វើឱ្យមហាជនឃើញហើយមានការមិនពេញចិត្តនឹងទង្វើរបស់នាង ដោយមតិភាគច្រើនលើកឡើងថា នាងចាត់ទុកអ្នកដទៃសំខាន់ជាងប៉ារបស់ខ្លួន។
ប៉ុន្តែយ៉ាងណា ក្នុងចំណោមពាក្យរិះគន់ទាំងនោះ ក៏មានមហាជនមួយចំនួនបានលើកឡើងដោយគិតថានាងអាចនឹងមិនមានចេតនាធ្វើបែបនេះទេ ដែលប្រហែលជាមានការត្រេកអររហូតភ្លេចខ្លួនរត់ហួសប៉ារបស់នាងបែបនេះក៏ថាបាន។
វីដេអូនៃសកម្មភាពរបស់ បេក្ខភាពរូបនេះ កំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គម ធ្វើការកាត់តខ្លីៗត្រង់ចំណុចនេះ ដោយចែករំលែកពេញបណ្ដាញសង្គមភ្ជាប់នឹងពាក្យពេចន៍បង្ហាញការជជែកវែកញែកជាច្រើន ចំពោះទង្វើរបស់នាងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖