ក្ដៅគគុក មិនចប់ទេ! Gatick នាំមេធាវីចូលប៉ុស្តិ៍ប៉ូលិស ប្រកាសប្តឹងស្វាមី Ning ដោយចោទប្រកាន់បែបនេះ
អស់រយៈពេលជិត ៣ ខែហើយ ដែលតារាស្រី Tangmo បានលាចាកលោកទៅ ដោយជួបឧប្បត្តិវហេតុធ្លាក់ពីលើទូក ចូលទន្លេចៅផាយ៉ា បន្សល់តែក្តីស្រណោះដល់អ្នកគាំទ្រ។
បន្ថែមពីនេះ ការស្លាប់របស់តារាស្រី Tangmo បានក្លាយជារឿងក្តីដ៏ក្តៅគគុក ដោយមានមនុស្សជាច្រើនចូលពាក់ព័ន្ធ តែក៏ត្រូវបានបិទរឿងក្តី ដោយប៉ូលិសអះអាងថានាងពិតជាស្លាប់ ដោយលង់ទឹក ហើយរបួសនៅលើជើងគឺបណ្តាលមកពីមុតស្លាបចាក់ទូក។
ក្រោយបិទរឿងក្តី Tangmo តារាស្រី និងអ្នកដឹកនាំរឿងឆ្នើម Ning Panita និងស្វាមី ក៏បានចេញមុខលូកដៃចូលពាក់ព័ន្ធនឹងរឿងក្តីនេះ ដោយមិនអស់ចិត្ត ហើយក៏ទទួលបានការប្តឹងផ្តល់ពីសំណាក់ហាយសូរ Sand អ្នករួមដំណើរជាមួយ Tangmo ថ្ងៃកើតហេតុ។
រឿងវិវាទជាមួយ ហាយសូរ Sand ដោះស្រាយមិនទាន់ចប់ផង ស្រាប់តែពេលនេះនាង Gatick ដែលជាអតីតអ្នកគ្រប់គ្រង Tangmo ក៏បានដឹកដៃមេធាវីចូលប៉ុស្តិ័ចេញមុខប្តឹងស្វាមី Ning បន្ថែមម្នាក់ទៀត។
ដោយ Gatick បានចោទប្រកាន់ស្វាមី Ning ពីបទបរិហាកេរ្តិ៍តាមការផ្សាយឃោសនា ព្រោះតែស្វាមី Ning បានបង្ហោះពាក្យមិនសមរម្យ និងរូបថតនាងដែលថតជាមួយហាយសូរ Sand នៅលើគណនី Instagram ដែលជាហេតុធ្វើឱ្យប៉ះពាល់កិត្តិយស និងមានការយល់ច្រឡំពីសំណាក់មហាជន ទាំងដែលរឿងក្តី Tangmo បានបិទទៅហើយ៕