![ស្រឡាញ់រៀមច្បងពេក Seungkwan ផ្ញើរសារធ្វើឱ្យ Taeyeon តបវិញបែបនេះ រហូតអ្នកគាំទ្រអានឡើងហត់](https://www.popular.com.kh/wp-content/uploads/2022/05/snsd-svt.png)
ស្រឡាញ់រៀមច្បងពេក Seungkwan ផ្ញើរសារធ្វើឱ្យ Taeyeon តបវិញបែបនេះ រហូតអ្នកគាំទ្រអានឡើងហត់
Seungkwan ដែលជាសមាជិកក្រុមចម្រៀងបុរសកូរ៉េ Seventeen បានធ្វើឱ្យអ្នកគាំទ្រផ្សេងៗភ្ញាល់ផ្អើល និង ច្រណែនខ្លាំងមែនទេន នៅពេលដែលដឹងថា គេបានផ្ញើរសារមួយយ៉ាងវែងអន្លាយទៅដល់រៀមច្បង Taeyeon ដែលជាតារាក្នុងដួងចិត្តរបស់ខ្លួនតាំងពីឆ្នាំ ២០១០ មកម្ល៉េះ។
កាលពីថ្ងៃទី ១៣ ខែ ឧសភា កន្លងទៅ សមាជិក Seventeen មានដូចជា Seungkwan, Mingyu និង DK បានបង្ហាញខ្លួនក្នុងកម្មវិធី «Amazing Saturday» របស់ទូរទស្សន៍ tvN។ ពេលនោះ Seungkwan បានប្រាប់ថា នេះគឺជាការបង្ហាញខ្លួនរបស់លោកជាលើកទី ៤ ហើយ និងថែមទាំងបង្ហាញភាពស្និទ្ធស្នាលដែលខ្លួនមានជាមួយនឹងតួនៅក្នុងកម្មវិធីនោះផងដែរដូចជា Taeyeon ជាដើម ។
ជាពិសេសទៅទៀតនោះ គេបានអួតពីខ្លួនបានផ្ញើសារទៅកាន់រៀមច្បង ដោយបាននិយាយថា៖ «ក្នុងនាមខ្ញុំជាអ្នកគាំទ្រម្នាក់ ខ្ញុំពិតជាកោតសរសើររៀមច្បង Taeyeon ខ្លាំងណាស់ ខ្ញុំចង់ទាក់ទងទៅគាត់ ឱ្យបានញឹកញាប់ ប៉ុន្តែគាត់រវល់ខ្លាំងខ្លាំងណាស់សព្វថ្ងៃនេះ។ ខ្ញុំមិនអាចទាក់ទងទៅគាត់ រាល់ពេលដែលខ្ញុំចង់នោះទេ ដូច្នេះខ្ញុំក៏បានផ្ញើសារជាអក្សរឡើង 15 ឃ្លាទៅកាន់គាត់់»។
តួយ៉ាង នៅក្នុងសារនោះដែលខ្លួនបានផ្ញើទៅកាន់ Taeyeon ដោយរូបលោកបានរៀបរាប់ថា៖ «Noona (ពាក្យ បងស្រីក្នុងភាសាកូរ៉េ) នេះគឺ Seungkwan បទ INVU របស់បងពិតជាឡូយណាស់ ហើយក្បាច់រាំរបស់បទក៏ល្អដែរ វាធ្វើឱ្យខ្ញុំញៀនដែលធ្វើឱ្យខ្ញុំហ្វឹកហាត់បទហ្នឹងផងដែរ។ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានឱកាសអាចបង្ហាញវាដល់បង។ វាពិតជាអាល់ប៊ុមដ៏អស្ចារ្យ ដូចដែលបានរំពឹងទុករបស់ម្ចាស់ក្សត្រីនៃ K-pop មែន “ Kim Taengoo ”» ។
ក្នុងនោះ Seungkwan ក៏បានរៀបរាប់បន្ថែមថា៖ «ថ្ងៃនេះបងរវល់មែនទេ? វាពិជាមិនងាយស្រួលទេក្នុងការជួបបង។ ប៉ុន្តែ Noona! តើអត្ថន័យនៃបទជួរទី២ ក្នុងវគ្គទី២ មានន័យម៉េច? ហើយវាដូចអ្វីដែល Noona បានលើកឡើងកាលពីមុនដែរ ឬទេ?»
សារកន្លែងនេះ នៅពេលដែលយើងអានទៅ វាប្រៀបដូចជា Sasaeng fan (អ្នកគាំទ្រដែលចូលចិត្តតាមរំខាន) ផ្ញើសារអ៊ីចឹងឯង ប៉ុន្តែរូបលោកក៏ត្រូវបានសរសើរវិញថា Seungkwan សរសេរដោយចេះគិតគូ ហើយសមជាអ្នកគាំទ្រពិតប្រាកដមែន បន្ទាប់ពីរូបលោកបាននិយាយថា៖ « Noona, huhu, វាមានបញ្ហាទេ សម្រាប់អ្នកដែលខ្ញុំផ្ញើសារបែបនេះ?»
ត្រឡប់មកមើលការឆ្លើយតបរបស់ Taeyeon វិញ ខណៈដែល idol ភាគច្រើននិយាយត្រឹមថា អរគុណ ប៉ុន្តែសកម្មភាពរបស់ Taeyeon បានបង្ហាញថា តារាទាំងពីរនាក់នេះមានទំនាក់ទំនងជិតស្និទ្ធ បន្ទាប់ពីរូបនាងបានឆ្លើយតបទៅវិញថា៖ «អត់ទេ! ខ្ញុំគ្មានសម្ពាធទេ អរគុណណាស់ សម្រាប់ក្ដីស្រឡាញ់ដ៏ល្អរបស់អូន»៕