![ខួបស្នេហា ៨ ឆ្នាំ Noona និង សង្សារកាន់ដៃគ្នាទៅសាងស្នេហ៍យ៉ាងផ្អែម ហ្វេនសឹងឡើងជាតិស្ករ](https://www.popular.com.kh/wp-content/uploads/2022/04/u-1.jpg)
ខួបស្នេហា ៨ ឆ្នាំ Noona និង សង្សារកាន់ដៃគ្នាទៅសាងស្នេហ៍យ៉ាងផ្អែម ហ្វេនសឹងឡើងជាតិស្ករ
អស់រយៈពេល ៨ ឆ្នាំមកហើយដែលគូស្នេហ៍តារាថៃ Noona Nuengtida និង តារាប្រុស Joonior បានមានទំនាក់ទំនងគ្នា។ ក្នុងរយៈពេលដ៏យូរអង្វែងនេះគេសង្កេតឃើញថាគូស្នេហ៍មួយគូនេះរមែងបង្ហាញភាពស្អិតល្មួតលើបណ្ដាញសង្គមមិនសូវជាដាច់ឡើយ រហូតនាំឱ្យមហាជនបន់ឱ្យពួកគេអាចកាន់ដៃគ្នាចូលរោងការឆាប់ៗទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះក្នុងថ្ងៃគម្រប់ខួបស្នេហា ៨ ឆ្នាំ គេឃើញតារាប្រុសស្រីមួយគូនេះ បានកាន់ដៃគ្នាធ្វើដំណើរកម្សាន្តចេញទៅបរទេស គឺប្រទេសទួរគី ដោយបានបង្ហោះរូបភាពស្វីតៗ និង ផ្តិតយករូបភាពទីតាំងទេសចរណ៍ស្អាតជាច្រើនកន្លែងផងដែរ។
លើសពីនោះ គេក៏ឃើញគូស្នេហ៍មួយគូនេះសរសេររៀបរាប់ពីក្ដីស្រឡាញ់ឱ្យគ្នាទៅវិញទៅមកទៀតផង។ ដោយឡែកបើក្រឡេកទៅមើលមហាជនខណៈពេលដែលឃើញគូស្នេហ៍តារាក្នុងដួងចិត្តរបស់ខ្លួនមានក្ដីសុខ ពួកគេក៏បានចូលទៅបញ្ចេញមតិអួតសរសើរ និង ជូនពរគ្រប់ៗគ្នា៕