នី មុល្លីកា ចាយជីវិតហាយសូរលើទឹកដីអូស្រ្តាលី ចូលហាងទិញរបស់ប្រ៊េនៗ យ៉ាងរីករាយ
តួឯកស្រីក្នុងរឿង «កុមារី ២៥ ឆ្នាំ» នី មុល្លីកា ចាប់តាំងពីចោលអាជីពជាអ្នកសិល្បៈដែលកំពុងល្បីល្បាញហើយងាកទៅរៀបការ ធ្វើដំណើរទៅរស់នៅទឹកដីប្រទេសអូស្រ្តាលីតាមស្វាមី និង ចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំមក តារាស្រីរូបនេះ ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ ស្រីម្នាក់ ធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍កាន់តែមានក្ដីសុខយល់ចិត្តថ្លើមគ្នាទ្វេដង។
នី មុល្លីកា ត្រូវបានមហាជនចាត់ទុកជាតារាស្រីដែលមានសំណាងមួយរូប ព្រោះមើលទៅស្វាមីតារាស្រីរូបនេះ ហាក់ស្រឡាញ់ថ្នាក់ថ្នមតាមចិត្តនាងគ្រប់យ៉ាង មិនតែប៉ុណ្ណោះស្វាមី នី មុល្លីកា ក៏ជាបុរសអ្នកមានទ្រព្យធូរធារ ធ្វើឱ្យប្រពន្ធកូនរស់នៅក្នុងជីវិតមួយហ៊ឺហារ សុខស្រួលមិនខ្វះខាតឡើយ។
និយាយដល់ការរស់នៅក្នុងជីវភាពធូរធារ ថ្មីៗនេះ នី មុល្លីកា ទើបតែទម្លាយរូបថតច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក បង្ហាញពីសកម្មភាពដើរទិញអីវ៉ាន់ម៉ាកល្បីៗ ក្នុងហាងទំនើបៗនៅលើទឹកដីប្រទេសអូស្រ្តាលីជាមួយស្វាមីសំណព្វចិត្ត ស្ដែងពីជីវិតអភិជនគួរឱ្យសរសើរ៕