Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចូលដល់អាយុ ៤៧ ឆ្នាំ តួព្រះនាងរៀបអភិសេក ស្រាប់តែទម្លាយយ៉ាងភ្ញាក់ផ្អើល ពាក់ព័ន្ធរឿងរើសគូស្រករ
តារា

ចូលដល់អាយុ ៤៧ ឆ្នាំ តួព្រះនាងរៀបអភិសេក ស្រាប់តែទម្លាយយ៉ាងភ្ញាក់ផ្អើល ពាក់ព័ន្ធរឿងរើសគូស្រករ

អត្ថបទដោយ​៖ Chandy ឧសភា ១៤, ២០២២

កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ បើយោងតាមប្រភពចេញពី On បានចុះផ្សាយអំពីតារាសម្ដែងស្រី Charmaine Sheh ទាក់ទងនឹងបទសម្ភាសចាស់របស់នាង កាលពីចុងឆ្នាំ ២០២១ ដោយតារាស្រីរូបនេះបានចែករំលែកអំពីផែនការងាររបស់នាង ទាំងជីវិតឯកជនផ្ទាល់ខ្លួន និង អាជីពការងារក្នុងឆ្នាំ ២០២២ នេះ។

ជាមួយគ្នានោះ តារាស្រីរូបនេះ បានសង្ឃឹមថាក្នុងឆ្នាំថ្មីនេះ អាជីពការងារក្នុងសិល្បៈរបស់នាង ​នឹងដំណើរការ​យ៉ាងរលូនជាង​ឆ្នាំមុនៗទៀត ​ព្រមទាំងទម្លាយ​​នូវរឿង​រ៉ាវស្នេហា​​ផ្ទាល់​ខ្លួន​​របស់​នាង​ផងដែរ។

ក្នុងនោះដែរ តារាសម្ដែងស្រី Charmaine Sheh ដែលអ្នកគាំទ្រស្គាល់ថាជាតួ ព្រះនាងរៀប​អភិសេក ​បាននិយាយ​ក្នុងបទសម្ភាស​ថា ​នាងនឹងមិន​រៀបការ​ដោយ​​សារតែ​អាយុរបស់នាងទេ តែនាង​នឹងរង់ចាំ​មនុស្សដែល​មានសមត្ថភាព ​ដែលធ្វើឱ្យនាង​កោតសរសើរ​ដល់រូបគេ ៖ ​«ចូលដល់អាយុ ៤៧ ឆ្នាំ ខ្ញុំតែងត្រូវបាន​គេជំរុញ​ឱ្យ​រៀប​ការ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្តថានឹងមិនរៀបការ ព្រោះតែតួលេខអាយុរបស់ខ្ញុំទេ។ ខ្ញុំនៅតែស្វែងរក​មនុស្សដែលមាន​សមត្ថភាពអាច​ធ្វើឱ្យខ្ញុំកោតសរសើរ​ចំពោះ​គេ​បាន ​រៀនស្វែង​យល់​ពីគ្នា ​និង គោរពគ្នាទៅវិញទៅមក ដើម្បីរស់នៅជាមួយគ្នា​ដល់​ចាស់​កោង​ខ្នង»។

មិនត្រឹមតែប៉ុណ្ណោះទេ តារាស្រីរូបនេះ ក៏បាននិយាយជាការលើកកម្លាំងចិត្តដល់នារីដែលមានវ័យជ្រេមិនទាន់រៀបការ កុំរស់នៅតាមផ្នត់គំនិតអ្នកដទៃ ត្រូវព្យាយាម​ស្វែងរក​សុភមង្គលផ្ទាល់ដោយខ្លួនឯង នេះគឺជាជម្រើសដ៏ត្រឹមត្រូវបំផុត៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់