![អីយ៉ា! ស្ងាត់ៗ ស៊ីន យូប៊ីន អូសដៃប្អូនស្រីទៅធ្វើរឿងមួយរួមគ្នានឹង ខាត់ វ៉ៃហាំង](https://www.popular.com.kh/wp-content/uploads/2022/01/Khom-2125.jpg)
អីយ៉ា! ស្ងាត់ៗ ស៊ីន យូប៊ីន អូសដៃប្អូនស្រីទៅធ្វើរឿងមួយរួមគ្នានឹង ខាត់ វ៉ៃហាំង
ប្រិយមិត្តនិយមតាមដានជីវិតឯកជនរបស់តារាសម្តែងល្បីឈ្មោះវ័យក្មេង កញ្ញា ស៊ីន យូប៊ីន ច្បាស់ជាបានជ្រាបហើយថា កញ្ញាក៏នៅមានប្អូនស្រីម្នាក់មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នានឹងនាងនោះឡើយ។ លើសពីនោះ ថ្មីៗនេះ កញ្ញា ស៊ីន យូប៊ីន ក៏ហាក់កាន់តែបង្ហាញវត្តមានរបស់ប្អូនស្រីជារឿយៗនៅលើគណនីហ្វេសប៊ុករបស់ខ្លួន និង ក្នុងការងារសិល្បៈជាច្រើន រហូតធ្វើឱ្យអ្នកគាំទ្រលើកឡើងថា មិនយូរទេប្អូនស្រីបង្កើតកញ្ញា ស៊ីន យូប៊ីន នឹងបោះជំហានចូលវិថីសិល្បៈដូចបងស្រីជាក់ជាមិនខាន។
ជាក់ស្តែងដូចជាការរំពឹងទុកមែន កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ កញ្ញា ស៊ីន យូប៊ីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយមានលោក ខាត់ វៃហាំង ប្អូនស្រីរបស់កញ្ញា និង កញ្ញា យូប៊ីន ផ្ទាល់ ដោយមើលទៅហាក់ដូចជាឈុតឆាកក្រៅឆាកនៃការថត poster ក្នុងរឿងភាគថ្មី។ ម្យ៉ាងវិញទៀត អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រជឿជាក់ថា ប្អូនស្រីបង្កើតរបស់កញ្ញា ស៊ីន យូប៊ីន នឹងចូលរួមសម្តែងជាមួយនាង និង លោក ខាត់ វៃហាំង នោះ ក៏ព្រោះរូបភាពថតរបស់អ្នកទាំង ៣ កញ្ញា ស៊ីន យូប៊ីន បានសរសេរ hashtag ភ្ជាប់ការបញ្ជក់ច្បាស់ៗថាជារឿងថ្មីរបស់ទូរទស្សន៍ PNN មានចំណងជើងថា «លួចស្នេហ៍គូដណ្តឹង»។
វត្តមានលើកដំបូងក្នុងការសម្តែងរបស់ប្អូនស្រីកញ្ញា ស៊ីន យូប៊ីន ក៏កំពុងតែធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់រង់ចាំទស្សនាពីសមត្ថភាពរបស់នាង ថាដូចបងស្រីឬយ៉ាងណា៕