មិននឹកស្មានថា Justin Bieber ធ្លាប់សារភាពត្រង់ៗថាខ្លួនធ្លាប់ធ្វើខុសបែបនេះ ដាក់ Selena សោះ
មហាជនអ្នកគាំទ្រប្រាកដជាដឹងហើយថា ស្នេហាស្នេហ៍ហឺតរវាងកំពូលតារាស្រី Selena Gomez ជាមួយនឹងតារាប្រុស Justin Bieber បានបន្តយ៉ាងរ៉ាំរ៉ៃ មានទាំងផ្អែមល្ហែមល្អូកល្អិន និង បែកចុះបែកឡើងវិលក្បុងជាច្រើនដង អស់រយៈពេលជាង ៥ ឆ្នាំឯណោះ ទម្រាំតែពួកគេសម្រេចចិត្តដាច់គ្នាដើរផ្លូវរៀងខ្លួនរហូតមកដល់សព្វថ្ងៃនេះ។
កាលនោះក៏មានមហាជនជាច្រើនបានកើតការមិនពេញចិត្ត ចំពោះស្នេហាមួយនេះផងដែរ ជាពិសេសគឺគេនឹកអាណិតដល់តារាស្រី Selena Gomez តែម្តង។ ក្នុងនោះ បន្ទាប់ពីបានស្ងប់ស្ងាត់រៀងខ្លួន ខាងប្រុស Justin Bieber ក៏ធ្លាប់បានទម្លាយសារភាពនូវទង្វើររបស់ខ្លួន ដែលធ្លាប់បានធ្វើខុសដាក់តារាស្រី Selena Gomez ដោយប្រយោលផងដែរ។
តារាប្រុស Justin Bieber បានឱ្យដឹងនៅក្នុងការសម្ភាសមួយថា ក្នុងស្នេហារបស់លោកមុនៗ លោកពិតជាមិនដែលសូវខ្វល់ខ្វាយអ្វី សូម្បីតែភាពស្មោះត្រង់ក៏លោកគ្មានដែរ ពោលគឺលោកពិតជាមិនបានការឡើយ។
ទាក់ទងនឹងបញ្ហានេះ កន្លងមក Selena ក៏ធ្លាប់បានទម្លាយដែរថា ខណៈកំពុងនៅទាក់ទងជាមួយ Justin នាងត្រូវបានតារាប្រុសរូបនេះរំលោភបំពានផ្លូវចិត្ត ធ្វើឱ្យនាងគ្រាំគ្រាជាខ្លាំង ដោយ Justin បានផិតក្បត់នាងជាមួយស្រីៗផ្សេងៗជាច្រើន ខណៈទៅធ្វើខនសឺត លើសពីនេះទៅទៀត Justin ក៏ធ្លាប់បានសន្យាថាឈប់ប្រព្រឹត្តវាដែរ ប៉ុន្តែគេមិនអាចធ្វើបានឡើយ។
យ៉ាងណាមិញ ស្នេហារបស់អ្នកទាំងពីរមិនបានប្រេះឆាដោយសារបញ្ហានេះតែម៉្យាងនោះទេ ពោលគឺមានបញ្ហាផ្សេងៗជាច្រើនដែលមានចំណែក តែមកទល់ពេលនេះអ្នកទាំងពីរក៏បានរកឃើញផ្លូវស្នេហ៍ថ្មីរៀងខ្លួនផងដែរ៕