
ក្តៅៗ! Shawn និង Camila ប្រកាសចែកចានចែកឆ្នាំងគ្នាបញ្ចប់ចំណងស្នេហ៍ស្អិតរមួតជាង ២ ឆ្នាំ
ដំណឹងភ្ញាក់ផ្អើលក្តៅៗមួយ បានផ្ទុះផ្អើលពេញបណ្តាញសង្គម ក្រោយ Shawn Mendes និង Camila Cabello ដែលជាគូស្នេហ៍តារាចម្រៀងល្បីឈ្មោះ បានប្រកាសចែកផ្លូវគ្នា ដោយបញ្ចប់ចំណងស្នេហ៍ត្រលប់មកធ្វើជាមិត្តល្អនឹងគ្នាវិញ។
គិតមកទល់ពេលនេះអស់រយៈពេលជាង ២ ឆ្នាំ មកហើយ ដែលតារាប្រុសស្រីមួយគូនេះ បានសាងសម្ពន្ធស្នេហាជាមួយគ្នា ដោយអ្នកគាំទ្រតែងឃើញ អ្នកទាំងពីរបណ្តើរគ្នាទៅណាត្រសងទាំងគូ ជាពិសេសគឺបញ្ចេញភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល មិនថាពួកគេទៅដល់ទីណាទេ។
ស្រាប់តែមុននេះបន្តិចតារាប្រុសស្រីទាំង ២ បានបង្ហោះសារបែកបាក់គ្នា នៅក្នុង Story IG របស់ខ្លួន ដោយបាននិយាយសង្ខេបខ្លីៗថា៖ «ពួកគេបានសម្រេចចិត្តបញ្ចប់ចំណងស្នេហាមួយនេះ ដោយមកក្នុងឋានៈជាមិត្តល្អនឹងគ្នាវិញ ហើយនឹងបន្តគាំទ្រគ្នាទៅវិញទៅមក ដូចដែលពួកគេធ្លាប់ធ្វើកន្លង»៕