ផ្អើលទៀតហើយ! សុខៗ សូដា នីតា ប្រកាសឱ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយ បើមិនចង់មានដីកាកោះហៅ
នៅថ្ងៃរសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងពីមហាជនអ្នកគាំទ្រវិស័យសិល្បៈ ក្រោយពីបានឃើញតារាសម្ដែងស្រី សូដា នីតា បង្ហោះសារប្រកាសឱ្យ តារាសម្ដែងស្រី សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយអ្នកនាងជាបន្ទាន់ បើមិនចង់មានដីការកោះហៅអញ្ជើញចូលបុស្តិ៍ប៉ូលិស។
ជុំវិញរឿងដ៏ក្ដៅគគុកនេះដែរ អ្នកនាង សូដា នីតា មិនបានបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយទេថាមានបញ្ហាអ្វីជាមួយនឹងអ្នកនាង សឿ សុធារ៉ា ដោយគ្រាន់តែបង្ហោះរៀបរាប់ថា ៖ «នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹងដីការកោះហៅ ឬ មិនចង់អោយគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីសដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បីមុនថតរឿងថ្មីចប់! ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន»។
ខណៈនោះដែរ ការបង្ហោះសាររបស់ តារាស្រី សូដា នីតា កំពុងតែធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និង ផ្ទុះចម្ងល់គ្រប់គ្នា ព្រមទាំងកំពុងតែខមមិនសួរនាំដល់អ្នកនាងទាក់ទិននឹងរឿងរ៉ាវនេះផងដែរ៕