
ផាន់ ផាត់ណា ថាបុរសនាងប្រាថ្នា ជាមនុស្សអាចច្នៃនាងក្លាយជាពេជ្រ មិនមែនទិញពេជ្រមកស្រោបនាងទេ
តារាសម្ដែងស្រីសាច់សខ្ចីដើមទ្រូងទ្រលុកទ្រលន់ ផាន់ ផាត់ណា ដែលបច្ចុប្បន្ន មហាជនបានជ្រាបហើយថានាង ជា Single Mom ដែលបានសម្រាល និងចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯង ជាមួយនឹងក្ដីស្រឡាញ់ និងភាពរឹងមាំអស់រយៈពេលជិត ២ ឆ្នាំទៅហើយ ប៉ុន្តែរូបនាងមិនទាន់បានបង្ហាញប្រាប់ពីមុខមាត់ស្វាមី ដែលជាឳពុកកូនប្រុសរបស់នាងនៅឡើយ។
ដោយឡែកថ្មីៗនេះ តារាសម្ដែងស្រីរូបស្រស់នេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញ ការបង្ហោះរូបភាព ភ្ជាប់ជាមួយសារយ៉ាងមានអត្ថន័យលើបណ្ដាញសង្គមរបស់នាង ដែលហាក់ដូចចង់បង្ហើបប្រាប់ពីបុរសក្នុងក្ដីប្រាថ្នារបស់នាង ដែលរូបនាងចង់បានក្លាយជាអនាគតគូជីវិត គឺជាមនុស្សដែលអាចយល់ពីនាង និងជួយរូបនាងក្លាយជាមនុស្សដ៏មានតម្លៃម្នាក់។
ក្នុងនោះ Single Mom រូបនេះ បានពោលពាក្យយ៉ាងមានអត្ថន័យថា « មនុស្សប្រុសដែលខ្ញុំប្រាថ្នា មនុស្សម្នាក់ដែលអាច សំលៀងនិង កែច្នៃខ្ញុំ ឱ្យក្លាយជាពេជ្រ ដ៏មានតម្លៃ។ បញ្ជាក់ ៖ មិនមែនមានន័យថា ទិញពេជ្រមកស្រោបខ្ញុំ តែជួយបង្រៀន កែច្នៃ បណ្ដុះបណ្ដាល ឱ្យខ្ញុំអាចមានសមត្ថភាព ដោយខ្លួនឯង អាចទិញពេជ្រមកស្រោបខ្លួនឯងបាន»។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញការបង្ហោះសារនេះ បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាង កាន់តែមានចិត្តរន្ទះសារចង់ដឹង និងឃើញមនុស្ស ដែលជាអនាគតគូជីវិតរបស់នាងថែមទៀត៕