Ma dong Seok សម្រេចដឹកដៃគូស្នេហ៍វ័យប្អូនជាងមួយជួរ រៀបការក្រោយទាក់ទងគ្នាបាន ៥ ឆ្នាំ
ប្រិយមិត្តអ្នកគាំទ្រតាមដាន ប្រាកដជាបានស្គាល់មកហើយនូវបុរសសាច់ដុំ វ័យ ៥០ ឆ្នាំ Ma dong Seok ជាតួអង្គនៅក្នុងភាពយន្តកូរ៉េរឿង «Train To Busan» ដែលជារឿងបានផ្ទុះការគាំទ្រមិនតិចឡើយពីអ្នកទស្សនាពេលកន្លងមក ។
ដោយឡែក ថ្មីនេះៗ គេបានឱ្យដឹងថា បុរសមាឌបានខាងលើនេះ នឹងដឹកដៃគូសេ្នហ៍ដែលជាតារាសម្តែង Ye Jung Hwa ថែមមានវ័យក្មេងជាងខ្លួនរហូតដល់ ១៧ ឆ្នាំ ចូលរោងការនៅខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ ក្រោយបានសាងស្នេហ៍ជាមួយគ្នាតាំងពីឆ្នាំ ២០១៦ មក ។
Ma dong Seok បានបង្ហើបឱ្យដឹងថា តាមពិតទៅលោកមានគម្រោងរៀបការតាំងពីឆ្នាំមុនមកម៉្លេះ តែដោយសារតែមានមេរោគរាតត្បាតកូវីដ ក៏ដូចជាតារាងការងារវល់ខ្លាំងផងនោះ ទើបធ្វើឱ្យលោក និង គូស្នេហ៍សម្រេចចិត្តពន្យាររហូតមកដល់ឆ្នាំ ២០២១ នេះតែម្តង ។
យ៉ាងណាមិញ លើកនេះលោកនឹងមិនពន្យារពេលទៀតនោះទេ ដោយបានអន្ទះសារង់ចាំដឹកដៃកូនក្រមុំរបស់ខ្លួនចូលរោងការជាយូរមកហើយ ៕
ប្រភព៖ Kbiz