Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 Kootee យំគគ្រូកផ្ញើពាក្យទាំងនេះទៅ Chompoo ក្រោយជាសះស្បើយពីកូវីដ-១៩ (វីដេអូ )
តារា

Kootee យំគគ្រូកផ្ញើពាក្យទាំងនេះទៅ Chompoo ក្រោយជាសះស្បើយពីកូវីដ-១៩ (វីដេអូ )

អត្ថបទដោយ​៖ Sorphors កក្កដា ១៨, ២០២១

មួយរយៈចុងក្រោយដែលជំងឺកូវីដ-១៩ បានចូលទៅវាយលុកនៅក្នុងពិភពសិល្បៈថៃ មានតារាមិនតិចទេ ដែលបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។ ក្នុងនោះ ក៏មានតារាកំប្លែងលោក Kootee ម្នាក់ផងដែរ ដែលបានឆ្លងជំងឺកូវីដ-១៩ ។

បន្ទាប់ពីឆ្លងជំងឺដ៏គួរឱ្យខ្លាចនេះហើយ លោកក៏បានសម្រាកព្យាបានៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ។ លុះរហូតដល់ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ លោក Kootee ក៏បានបង្ហើបថា លោកបានជាសះស្បើយពីជំងឺកូវីដ -១៩ ហើយ។ នេះអាចជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រ ក៏ដូចជាមិត្តៗរួមអាជីពជាមួយលោក។

ដោយឡែក ស្រាប់តែនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ នេះ Kootee ស្រាប់តែចេញមុខ Live Video ទាំងទឹកភ្នែក រៀបរាប់ទុក្ខលំបាក ក៏ដូចជាអ្នកចិត្តធម៌ ដែលបានជួយដល់រូបលោក អំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ នាពេលកន្លងមក។

ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ លោកក៏បាននិយាយទាំងអួលដើមក ទៅកាន់តារាស្រី Chompoo Ariya ថា « និយាយដល់ Chompoo ធ្វើឱ្យលោកហូរទឹកភ្នែក។ លោកពិតជាអរគុណខ្លាំងណាស់។ ពួកយើងធ្លាប់រួមការងារជាមួយគ្នាតាំងពី Chom​poo មិនទាន់រៀបការ រហូតពេលនេះមានកូន មានស្វាមីហើយ តែនាងនៅតែមិនភ្លេចយើង។ បើទោះបីជា នាងក្លាយជាសេដ្ឋីក៏ដោយ តែនាងនៅតែងខលសួរសុខទុក្ខលោក មិនដែលដាច់ឡើយ។ ហើយថែមទាំងបានផ្ញើថ្នាំចិនសម្រាប់ព្យាបាល​កូវីដ-១៩ ឱ្យលោកលេបថែមទៀតផង។ អគុណណាស់សម្រាប់ទឹកចិត្ត ដែលមិនអាចកាត់ថ្លៃបានមួយនេះ» ។

ឃើញបែបនេះ ហើយកាន់តែធ្វើឱ្យមហាជនស្រឡាញ់ និង គាំទ្រដល់តារាស្រី Chompoo Ariya លើសដើម ព្រោះមិនត្រឹមតែជាតារាល្បីទេ តែនាងជាតារាស្រីដែលមានទឹកចិត្តល្អបំផុត ចេះជួយមិត្តភក្ដិសិល្បៈ ក្នុងគ្រាមានអាសន្នថែមទៀតផង៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់